វៀតណាមចូលរួមមហោស្រពផ្សាររាត្រីអាស៊ាន អាស៊ីអាគ្នេយ៍ ២០១៧ នៅនូវែលហ្សេឡង់

វៀតណាមចូលរួមមហោស្រពផ្សាររាត្រីអាស៊ាន អាស៊ីអាគ្នេយ៍ ២០១៧ នៅនូវែលហ្សេឡង់ - ảnh 1
វៀតណាមចូលរួមមហោស្រពផ្សាររាត្រីអាស៊ាន អាស៊ីអាគ្នេយ៍ ២០១៧
នៅនូវែលហ្សេឡង់ (http://baotintuc.vn/)

(VOV)_មហោស្រពផ្សាររាត្រីអាស៊ាន ២០១៧ (ASEAN Night Market)​ ត្រូវ​បានប្រព្រឹត្តិ
ទៅចាប់ពីថ្ងៃទី ១ ដល់ ២​ មេសា នៅរដ្ឋធានី Wellington របស់​នូវែលហ្សេឡង់ ។មហោស្រព
នេះបានប្រារព្ធឡើងពីរឆ្នាំម្ដងដោយមានការសហការរៀបចំរបស់មូលនិធិ Asia – New
Zealand Foundation ក្រុមប្រឹក្សាទីក្រុង Wellington​​ ​និងគណៈកម្មាធិការអាស៊ានប្រចាំ
នៅ​ Wellington (ACW) ដែល​រួម​មាន​ប្រទេសទាំង ៦ អាស៊ានគឺវៀតណាម ឥណ្ឌូនេស៊ី ​
ម៉ាឡេស៊ី ​ហ្វីលីពីន​សិង្ហបុរី​ និងថៃ សំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីបណ្ដាខឿនវប្បធម៌
 ផលិតផល​សប្បកម្មវិចិតសិល្បៈនិងម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន​។
 ក្នុងឱកាសនេះ ស្ថានទូតវៀតណាម​ប្រចាំនៅនូវែលហ្សេឡង់​បាន​ចូល​រួម​មហោស្រពនេះ
 ហើយបានតាំងបង្ហាញផលិតផលសិប្បកម្មវិចិតសិល្បៈ ​និងបាន​ផ្គត់ផ្គង់​ព័ត៌មានស្ដីអំពីទេសចរណ៍វៀតណាម​។បណ្ដាប្រទេសជាសមាជិកអាស៊ាន​បាននាំមក​នូវឈុតសម្តែងសិល្បៈ
ជាប្រពៃណីរបស់ជនជាតិខ្លួន ហើយបានរៀបចំ​ស្តង់​ទំនិញ​តាំង​​​បង្ហាញផលិតផលសិប្ប
កម្មវិចិតសិល្បៈ និងជាពិសេស​មាន​ស្តង់ម្ហូបអាហារ​ជនជាតិ​ដោយមានរសជាតិសំបូរបែប
របស់អាស៊ានផងដែរ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ