វៀតណាមចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានសំខាន់ក្នុងកិច្ចសហ ប្រតិបត្តិការមេគង្គ

វៀតណាមចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានសំខាន់ក្នុងកិច្ចសហ ប្រតិបត្តិការមេគង្គ - ảnh 1
វៀតណាមចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានសំខាន់ក្នុងកិច្ចសហ ប្រតិបត្តិការមេគង្គ ជប៉ុន

VOV-នាយប់ថ្ងៃទី ២១ មេសា នាយករដ្ឋមន្រ្តី Nguyen Tan Dung រួមជាមួយ គណៈប្រតិភូវៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើចូលរួម សន្និសិទជាន់ខ្ពស់មេគង្គជប៉ុនលើកទី៤ ដែលប្រព្រឹត្តទៅនៅតូក្យូជប៉ុន​ចាប់
ពីថ្ងៃទី ២០ ដល់ថ្ងៃទី២១មេសា ប្រកបដោយជោគជ័យ។ តាមអនុរដ្ឋមន្រ្តី
ការបរទេស Bui Thanh Son ជាសមាជិកនៃគណៈប្រតិភូវៀតណាមថា
ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីលើកនេះ  មិនត្រឹមតែរួមចំណែក សកម្មចូលក្នុងជោគជ័យ រួមរបស់សន្នសិទប៉ុណ្ណោះ ថែមទាំងជំរុញទំនាក់
ទំនងដៃគូរយុទ្ធសាស្រ្ត វៀត ណាម ជប៉ុនឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិង ប្រកបដោយប្រសិទ្ធភាព។ នៅក្នុង សន្និសិទ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានអះអាងជាថ្មីម្តងទៀត នូវការគាំទ្ររបស់វៀតណាមចំពោះកិច្ច
សហប្រតិបត្តិការមេគង្គ ជប៉ុន។ ចំពោះបញ្ហា តភ្ជាប់តំបន់ នាយករដ្ឋមន្រ្តី
Nguyen Tan Dung បានអះអាងពីសារៈសំខាន់ នៃការដំឡើងកម្រិត និង សុក្រុដ្ឋបណ្តារបៀងចរាចរអន្តរប្រទេស ដូចជា របៀងខាង កើតលិច
(EWEC) និងរបៀងភាគខាងត្បូង( SEC) ជាដើម។ អនុរដ្ឋមន្ត្រី Bui Thanh
Son អះអាងថា៖        
“មុននេះ យើងគ្រាន់តែប្រមូលផ្តុំការផ្សារខ្ជាប់អំពីផ្លូវកោគ ផ្លូវសមុទ្រ។​នាយករដ្ឋមន្រ្តីបានស្នើបង្កើនការផ្សារខ្ជាប់ផ្លូវទន្លេ ដូច្នេះ និងកាត់បន្ថយ
ចំ​ណាយ ឆ្លៀតយកបានឧត្តមភាពរបស់តំបន់ដែលមាន ទន្លេមេគង្គ និង
ចរន្តទន្លេ ផ្សេងៗទៀត។ ការងារនេះ នឹងរួមចំណែកបង្កើនការផ្លាស់ប្តូរ
ទំនិញ ទេសចរណ៌រវាងបណ្តាប្រទេសក្នុងមេគង្គជាមួយគ្នា និងបណ្តា
ប្រទេសក្រៅ​តំបន់ទៀតផង”៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ