វៀតណាមចូលរួមវេទិការសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកនៅម៉ិចស៊ីកូ

វៀតណាមចូលរួមវេទិការសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកនៅម៉ិចស៊ីកូ - ảnh 1
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក​Nguyen Hanh Phuc
(រូបថតៈ An Đăng/TTXVN)


(VOVworld)-ក្នុងរយៈពីថ្ងៃទី១៣ដល់១៦មករា គណៈប្រតិភូសមាជិករដ្ឋសភាវៀត
ណាម ដឹកនាំដោយលោក Nguyen Hanh Phuc ប្រធានខុទ្ទកា​ល័យរដ្ឋសភាវៀត
ណាម ចូលរួមសន្និសីទជាប្រចាំលើកទី២២ វេទិការសមាជិក សភាអាស៊ី-ប៉ាស៊ី
ហ្វិក (APPF)ដែលប្រារព្វឡើងនៅម៉ិចស៊ីកូខាងលិច។ ថ្លែង​មតិក្នុងសន្និសីទ លោក
Nguyen Hanh Phuc សង្កត់ធ្ងន់ថា វៀតណាមមានការ ផ្តួចផ្តើមគំនិតម្ចាស់ការ
និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ។ តាមលោក​Nguyen Hanh Phuc ថា រដ្ឋ
សភាវៀតណាមសន្យាធ្វើល្អតួនាទីការទូតអន្តរ​សភា រួមចំណែកចូលក្នុងការ
អនុវត្តន៍ប្រកបដោយជោគជ័យកិច្ចការបរទេស ក្នុងនោះមានការរក្សាបរិយាកាស
សន្តិភាព បង្កលក្ខណៈងាយស្រួលសម្រាប់ ដំណើការជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ ការពារ អធិបតេយ្យភាព និងបូរណភាពដែនដី។

        ក្នុងរយៈពេលចូលរួមសន្និសីទ គណៈប្រតិភូវៀតណាមរួមជាមួយតំណាង
អន្តរជាតិ បានពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះមានវិស័យសេដ្ឋកិច្ច នយោ​បាយ
សន្តិសុខជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ