វៀតណាមចូលរួមវេទិកាអប់រំពិភពលោកនៅទីក្រុងឡុងដ៍

(VOVWORLD) -គណៈប្រតិភូក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី Phung Xuan Nha បានអញ្ជើញចូលរួមវេទិការអប់រំពិភពលោក ដែលបានរៀបចំឡើងនៅទីក្រុងឡុងដ៍ ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩។
វៀតណាមចូលរួមវេទិកាអប់រំពិភពលោកនៅទីក្រុងឡុងដ៍ - ảnh 1 លោក Phung Xuan Nhaរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម (TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phung Xuan Nha បានថ្លែងសុន្ទរកថាគួរឲ្យចាប់អារម្មណ៍ទៅកាន់តំណាងចំនួន ៥៥០ នាក់ រួមមាន ថ្នាក់ដឹកនាំអប់រំ អ្នកគ្រប់គ្រងអប់រំ និងអ្នកជំនាញអប់រំលើពិភពលោក នៅក្នុងសម័យពិភាក្សាថ្នាក់រដ្ឋមន្ត្រី។ ក្នុងបទសុន្ទរកថានេះ រដ្ឋមន្ត្រី លោក Phung Xuan Nha បានថ្លែងអំពីទំនាក់ទំនងរវាងគ្រូបង្រៀន ក្រុមគ្រួសារ សិស្សនិស្សិត និងសហគមន៍ដើម្បីបង្កើតខឿនអប់រំមួយប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព។ ស្ដីពីវិស័យអប់រំនៅវៀតណាមនោះ លោក Phung Xuan Nha បានលើកឡើងអំពីចំណុចចំនួនបីគឺ សមភាព កម្រិតនៃការវិនិយោគលើវិស័យអប់រំ និងប្រសិទ្ធភាព។ ស្ដីពីសមភាពនោះ វៀតណាមបានបំពេញការពង្រីកបណ្ដាញសាលាយ៉ាងល្អ។ ស្ដីពីការវិនិយោគរបស់រដ្ឋនោះ លោក Phung Xuan Nha បានឲ្យដឹងថា វៀតណាមបានចំណាយ ៥.៨ ភាគរយ នៃ GDP សម្រាប់វិស័យអប់រំ ហើយជារដ្ឋាភិបាលមួយដែលផ្ដោតសំខាន់លើវិស័យអប់រំ។ ស្ដីពីប្រសិទ្ធភាពនោះ វៀតណាមបានវិនិយោគជាច្រើន ប៉ុន្តែនៅតែទាប បើធៀបនឹងប្រទេសដទៃ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

វេទិកាអប់រំពិភពលោកគឺជាវេទិកាធំបំផុតថ្នាក់រដ្ឋមន្ត្រីអប់រំពិភពលោក ដែលបានប្រព្រឹត្តិទៅជាប្រចាំឆ្នាំនៅ ទីក្រុងឡុងដ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ