វៀតណាមចូលរួមសន្និសីទនិស្សិតទ្វីបអាស៊ីលើកទី ១

វៀតណាមចូលរួមសន្និសីទនិស្សិតទ្វីបអាស៊ីលើកទី ១  - ảnh 1
វៀតណាមចូលរួមសន្និសីទនិស្សិតទ្វីបអាស៊ីលើកទី ១ (Image: VNA)


(VOVworld) - សន្និសីទនិស្សិតទ្វីបអាស៊ីជាលើកដំបូងក្រោមប្រធានបទ “ថ្នាក់ដឹក
នាំក្នុងពិភពលោកប្រែប្រួល៖ ទំនាក់ទំនងរវងស្បៀងអាហារប្រភពទឹកនិងថាមពល” នឹងប្រព្រឹត្តទៅក្នុងដំណាក់កាលចំនួន ២។ ដំណាក់កាលទី ១ នៃវេទិការនេះត្រូវ បានរៀបចំឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ចាប់ពីថ្ងៃទី ១៥
ដល់ទី ១៩ មិថុនា។ និស្សិតឆ្នើមចំនួន ១៥ នាក់មកពីមហាវិទ្យាល័យជាតិទីក្រុង
ហូជីមិញរួមជាមួយនិស្សិតនៃមហាវិទ្យាល័យជាតិសឹង្ហបុរីចំនួន ១០ នាក់បានចូល រួមសិក្ខាសាលានានាស្តីអំពីបញ្ហាខាងបរិស្ថាន ដូចជា៖ សន្តិសុខស្បៀងអាហារ
ការគ្រប់គ្រងប្រភពទឹកនិងថាមពលនិងវិធានការទប់ទល់នឹងបំរ៉ែបំរួលអាកាស
ធាតុជាដើម។ ដំណាក់កាលទី ២ នៃសន្និសីទនេះនឹងប្រព្រឹត្តទៅនៅសឹង្ហបុរីនា
ខែកក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ