វៀតណាមចូលរួមសន្និសីទមន្ត្រីជាន់ខ្ពស់ក្នុងក្របខ័ណ្ឌនៃអាស៊ាន+៣ សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា

(VOVWORLD) -ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី៦និងទី៧មិថុនានៅប្រទេសសិង្ហបុរីបានប្រារព្ធឡើង សន្និសីទមន្ត្រីជាន់ខ្ពស់មួយចំនួនដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន+3 សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ដោយមានការចូលរួមរបស់ មន្ត្រីនៃប្រទេសអាស៊ាននានានិងដៃគូ។
វៀតណាមចូលរួមសន្និសីទមន្ត្រីជាន់ខ្ពស់ក្នុងក្របខ័ណ្ឌនៃអាស៊ាន+៣ សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung នៅក្នុងកិច្ចប្រជុំ

សន្និសីទទាំងអស់នេះបានផ្តោតកាពិភាក្សាលើស្ថានភាពជាក់ស្តែងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ EAS និង ARF នាពេលកន្លងទៅនិងដាក់ចេញទិសដៅនាពេលខាងមុខ។ សន្និសីទក៏ធ្វើការពិភាក្សាលើ កិច្ចការត្រៀមរៀបចំសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរ ទេសដែលគ្រោងនឹងប្រព្រឹត្តទៅនាខែសីហាខាងមុខ ក៏ដូចជាផ្លាស់ប្តូរមតិលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានលើកកម្ពស់នូវសារៈសំខាន់នៃបណ្តាយន្តការសម្រាប់សន្តិភាព ស្ថិរភាពសន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់។ តាមនោះ លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានសើ្នឲ្យប្រទេសទាំងឡាយ បន្តផ្តល់អាទិភាំពជម្រុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិញ្ញវត្ថុជាដើម។

ស្តីពីបញ្ហាតំបន់និងអន្តរជាតិ អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung ក៏បានក្រើនរំលឹកអំពីការប្រែប្រួលនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើអា ស៊ាននិងបណ្តាយន្តការដឹកនាំដោយអាស៊ាន។ ចំពោះមុខបម្រែបម្រួលទាំងអស់នោះ អាស៊ានត្រូវរក្សានូវតួនាទីជាមជ្ឈមណ្ឌល ដោយរួមសហការជាមួយគ្នាដើម្បីរួមចំណែកសម្រាប់កិច្ចសន្ទនានានា ដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់។

អំពីបញ្ហាសមុទ្រខាងកើត អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានអំពាវនាវឲ្យភាគីនានាអត់ធ្មត់ គោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ធានាបរិយាកាសងាយស្រួលសម្រាប់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ