វៀតណាមជាកម្លាំងចលករសម្រាបការអភិវឌ្ឍន៍របស់អាស៊ាន

វៀតណាមជាកម្លាំងចលករសម្រាបការអភិវឌ្ឍន៍របស់អាស៊ាន - ảnh 1
វៀតណាមជាកម្លាំងចលករសម្រាបការអភិវឌ្ឍន៍របស់អាស៊ាន


(VOVworld)-នាថ្ងៃទី១៩សីហា កាសែត Khomchadluek របស់ថៃ បានចុះផ្សាយ អត្ថបទ១មានចំណងជើងថា “ប្រទេសវៀតណាមឈនទៅមុខក្នុងសហគមន៍ អាស៊ាន” របស់អ្នកនិពន្ធ Kavi Chongkittavorn ជាអ្នកប្រាជ្ញល្បីឈ្មោះ១រូបរបស់​ថៃ។ ក្នុងអត្ថបទនេះ លោក Chongkittavorn បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើ គ្រប់វិស័យរបស់វៀតណាម ក្នុងដំណើការធ្វើសមាហរណកម្មសហគមន៍អាស៊ាន។ អ្នកប្រាជ្ញ Kavi បានពិនិត្យថា “នាបច្ចុប្បន្ន វៀតណាមក្លាយទៅជាសមាជិកស្នូល របស់អាស៊ាន និងជាកម្លាំងចលករជម្រុញការអភិវឌ្ឍន៍របស់បណ្តាប្រទេសជា សមាជិកថ្មីរបស់អាស៊ាន ដូចជា ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម”។ ទន្ទឹមនឹងនោះ វៀតណាម កំពុងកសាងផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែជាច្រើន សំដៅផ្សាភ្ជាប់ បណ្តាញគមនាគមន៍​និងផលិកម្មរបស់អាស៊ាន ក្នុងនោះព្រលានយន្តហោះអន្តរជាតិ Noi Bai របស់វៀតណាម កំពុងបានបើកទូលាយដើម្បីទទួលភ្ញៀវទេសចរណ៍ ដែល នឹងមានការកើនឡើងនាពេលអនាគត។

        អ្នកប្រាជ្ញ Kavi អះអាងថា “វៀតណាមមានការយកចិត្តទុកដាក់ចំពោះអាស៊ាន លើគ្រប់វិស័យ។ ដោយហេតុនេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ពេលដែលថ្នាក់ដឹកនាំ វៀតណាមលើកកំពស់តួនាទីរបស់អាស៊ាន។ វៀតណាមយល់ច្បាស់ថា អាស៊ាន រឹងមាំនឹងជួយលើកកមពស់ឍឋានៈរបស់វៀតណាមផងដែរ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ