វៀតណាមជាគោលដៅមួយដែលទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការប្រកួតប្រដាល់គុនវៀតណាមអន្តរជាតិនៅទីក្រុងទេសចរណ៍ Sharm El-Sheikh ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែតុលា ស្ថានទូតវៀតណាមនិងស្ថាប័នពាណិជ្ជកម្មវៀតណាម បានរៀបចំសិក្ខាសាលាស្តីពីការជម្រុះពាណិជ្ជកម្មនិងទេសចរណ៍។ សិក្ខាសាលានេះបានទាក់ទាញភ្ញៀវអន្តរជាតិ អេហ្ស៊ីបនិងអាហ្វ្រិកខាងជើងជាច្រើនមកចូលរួម។
វៀតណាមជាគោលដៅមួយដែលទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ - ảnh 1  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong (រូបថត៖ vov5.vn)

នៅក្នុងសិក្ខាសាលាភ្ញៀវត្រូវបានណែនាំអំពីព័ត៌មានទូទៅអំពីបរិយាកាសវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាម គោលនយោបាយស្តីពីការទាក់ទាញការ  វិនិយោគ រួមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងពាណិជ្ជ     កម្មរវាងវៀតណាមនិងអេហ្ស៊ីបផងដែរ។  ដោយមានគោលនយោបាយបើកចំហ អនុគ្រោះនិងបរិយាកាសវិនិយោគអំណោយផល វៀតណាមបានក្លាយជាគោលដៅគួរឲ្យទាក់ទាញខ្លាំងសម្រាប់វិនិយោគិនបរទេស។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានមានប្រសាសន៍ថា៖

 “ យើងមានគោលបំណងចង់នាំយកព័ត៌មានអំពីដំណើរទួរទេសចរណ៍របស់វៀតណាមដល់ភ្ញៀវទេសចរអេហ្ស៊ីបនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់។ ម៉្យាងវិញទៀត យើងក៏ចង់ឲ្យទទួលព័ត៌មានបន្ថែមអំពីក្រុមហ៊ុនទេសចរណ៍អេហ្ស៊ីបដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ឲ្យមានក្រុមភ្ញៀវទេសចរវៀតណាមជាច្រើនថែមទៀតទៅទេសចរនៅប្រទេសអេហ្ស៊ីបនាពេលខាងមុខនេះ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ