វៀតណាមជឿជាក់ថា មហាសន្និបាត AIPA លើកទី៤៣នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ប្រមុខគណៈប្រតិភូសភានៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (AIPA) បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន AIPA ៤៣ សម្តេច ហេង សំរិន។
វៀតណាមជឿជាក់ថា មហាសន្និបាត AIPA លើកទី៤៣នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន AIPA លើកទី៤៣ សម្តេច ហេង សំរិន។ (រូបថត៖ Le Tuyet/ VOV)

ក្នុងនាមប្រទេសម្ចាស់ផ្ទះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា AIPA ៤៣ គឺជាសន្និសីទដ៏សំខាន់មួយ ដែលបន្តជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ហើយមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រទេសសមាជិកអាស៊ាន ក្រោយអំឡុងពេលដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ដែលមិនអាចប្រជុំដោយផ្ទាល់បាន។

វៀតណាមជឿជាក់ថា មហាសន្និបាត AIPA លើកទី៤៣នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ - ảnh 2ប្រមុខគណៈប្រតិភូសភានៃបណ្តាប្រទេស AIPA បានជួបសម្តែងការគួរសមជាមួយជាប្រធាន AIPA លើកទី ៤៣ សម្តេច ហេង សំរិន។ (រូបថត៖ Le Tuyet/ VOV)

ក្នុងសុន្ទរកថារបស់ខ្លួន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខស្បៀងអាហារ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យមានតួនាទីកាន់តែខ្ពស់ របស់សភាក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងនូវការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចំពោះខ្លឹមសារដែលបានពិភាក្សានៅក្នុងសន្និសីទ ហើយបានជឿជាក់ថា ដោយមានបទពិសោធន៍ និងការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានរដ្ឋសភាកម្ពុជា សន្និសីទ AIPA ៤៣ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ