វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារសុវត្ថិភាពបំផុតទាំង ៣ នៅអាស៊ីអាគ្នេយ៍​​សម្រាប់វិនិយោគិន​

(VOVWORLD) - ប៉ុស្តិ៍ទូរទស្សន៍អាមេរិក CNBC នាពេលថ្មីៗនេះបានសម្ភាសអ្នកវិភាគមកពីធនាគារ Goldman Sachs និងក្រុមហ៊ុន JPMorgan Asset Management  អំពីទីផ្សារណានៅអាស៊ីអាគ្នេយ៍គឺជាជម្រើសកំពូលរបស់គេ។
វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារសុវត្ថិភាពបំផុតទាំង ៣ នៅអាស៊ីអាគ្នេយ៍​​សម្រាប់វិនិយោគិន​ - ảnh 1សហគ្រាសជប៉ុនបានវិនិយោគលើការផលិតនៅតំបន់កែច្នៃ Tan Thuan ទីក្រុងហូជីមិញ។ (រូបថត៖ Danh Lam/TTXVN)

ជាលទ្ធផល ធនាគារទាំងពីរនេះបានជ្រើសរើសវៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរីជាជម្រើសកំពូលរបស់ខ្លួន។ JPMorgan Asset Management បានវាយតម្លៃខ្ពស់ចំពោះទីផ្សារវៀតណាម។ លោក Desmond Loh នាយកគ្រប់គ្រងផលប័ត្រនៃ JPMorgan Asset Management បានចាត់ទុកថា វៀតណាមជា "តារាចិញ្ចាចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ" ទាក់ទងនឹងសមត្ថភាពស្តារឡើងវិញនិងកំណើនសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចតិចតួចនៅលើពិភពលោកដែលមានអត្រាកំណើនវិជ្ជមានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ យោងតាមបណ្តាធនាគារវិនិយោគកំពូលនៅ Wall Street បានឲ្យដឹងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅជុំវិញពិភពលោកកំពុងតែកើនឡើង ប៉ុន្តែទីផ្សារអាស៊ីអាគ្នេយ៍អាចនាំមកនូវសុវត្ថិភាពសម្រាប់វិនិយោគិន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ