វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយ UAE

(VOVWORLD) - រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានស្នើឲ្យវៀតណាម និង UAE បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយ UAE - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Sonជាមួយឧបការីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសហភាពអារ៉ាប់រួម (UAE) លោក Abdulnasser Al Shaali

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UAE។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានថ្លែងដូច្នេះនៅក្នុងជំនួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសហភាពអារ៉ាប់រួម (UAE) លោក Abdulnasser Al Shaali ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅវៀតណាមនារសៀលថ្ងៃទី ២២ មិថុនា។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានស្នើឲ្យវៀតណាម និង UAE បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដល់សហគ្រាស UAE ស្វែងរក និងចូលរួមក្នុងគម្រោងសហប្រតិបត្តិការ ធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។ លោកបានស្នើឲ្យសហគ្រាស UAE បង្កើនការវិនិយោគលើវិស័យកសិកម្ម ហើយភាគីទាំងពីរគប្បីពន្លឿនការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ។

ជាការឆ្លើយតប លោកឧបការីរដ្ឋមន្ត្រី Abdulnasser Al Shaali បានអះអាងថា UAE មានគោលបំណងចង់ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ព្រមទាំងទាញយករាល់បទប្បញ្ញត្តិអនុគ្រោះដែលមានស្រាប់របស់ UAE ដើម្បីនាំទំនិញវៀតណាមជ្រៀតចូលទីផ្សារមជ្ឈិមបូព៌ា - អាហ្រ្វិក ក៏ដូចជាមានយន្តការសមស្រប បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរចូលប្រទេសគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ