វៀតណាមជានិច្ចកាលចែករំលែករាល់បទពិសោធន៍អភិវឌ្ឍន៍ជាមួយឡាវ

(VOVWORLD) -វៀតណាមជានិច្ចកាលចែករំលែករាល់បទពិសោធន៍អភិវឌ្ឍន៍ជាមួយឡាវ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយ លោក Bounthong Chitmany ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម និងជាអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវ នាថ្ងៃទី ២៣ សីហា។
វៀតណាមជានិច្ចកាលចែករំលែករាល់បទពិសោធន៍អភិវឌ្ឍន៍ជាមួយឡាវ - ảnh 1 វៀតណាមជានិច្ចកាលចែករំលែករាល់បទពិសោធន៍អភិវឌ្ឍន៍ជាមួយឡាវ

វៀតណាមជានិច្ចកាលចែករំលែករាល់បទពិសោធន៍អភិវឌ្ឍន៍ជាមួយឡាវ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយ លោក Bounthong Chitmany ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម និងជាអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវ នាថ្ងៃទី ២៣ សីហា។ នៅទីនេះ លោក Nguyen Xuan Phuc ស្នើឲ្យភាគីទាំងពីរបន្តរួមសហការយ៉ាងជិតស្និទ្ធរៀបចំបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ២០១៧។ លោកបានថ្លែងអំណរគុណចំពោះការគាំទ្រដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវដែលបានលៃទុកសម្រាប់ប្រជាជនវៀតណាម ជាពិសេសថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលឡាវ ក្នុងពេលកន្លងទៅបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាសវៀតណាមក្នុងដំណើរការវិនិយោគនៅឡាវ។ លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមទាំងពីរ ហើយបានឲ្យដឹងថា បក្សទាំងពីរ រដ្ឋទាំងពីវៀតណាម និងឡាវ គប្បីបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិសោធន៍ក្នុងការត្រួតពិនិត្យបក្ស បង្កើនការបង្ការប្រឆាំងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ