វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ប្រធានសមាគមមិត្តភាពជប៉ុន-វៀតណាមនៅទីក្រុង Sakai លោក Hitoshi Kato និងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (Image: VNA)

(VOVworld) – នាថ្ងៃទី ៥​ កុម្ភៈ នៅទីក្រុង Quy Nhon (ភាគកណ្ដាលវៀតណាម) គណៈកម្មាធិការប្រជាជនខេត្ត  Binh Dinh បានជួបធ្វើការជាមួយគណៈប្រតិភូនៃ​សមាគមមិត្តភាពជប៉ុន-វៀតណាមនៅទីក្រុង Sakai (ខេត្ត Osaka ជប៉ុន) ដឹកនាំដោយ ប្រធានសមាគមមិត្តភាព លោក Hitoshi Kato ។ ថ្លែងមតិនៅទីនេះ លោក Hitoshi Kato បានសន្យានឹងផ្តល់បន្ថែមឧបករណ៍បច្ចេកវិទ្យានេសាទត្រីធូណាសមុទ្រចំនួន ២០ គ្រឿងសំរាប់ជននេសាទនៅខេត្ត Binh Dinh សំដៅលើកកំពស់គុណភាពត្រីធុនណា ធានាស្តង់ដាលក់ដេញថ្លៃនៅទីក្រុង Sakai។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Binh Dinh លោក Ho Quoc Dung បានឲ្យដឹងថា៖ នាពេលខាងមុខ ខេត្ត  Binh Dinh  នឹងបង្កលក្ខណៈងាយស្រួលដើម្បីបណ្តាអង្គការនៅទីក្រុង Sakai សហប្រតិបត្តិការ ប្រកបដោយជោគជ័យ។ នាថ្ងៃដដែល ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥត សំណង់សំរាប់គំរោងការណ៍ “កែលំអរសុខាភិបាលសំរាប់អ្នកម្តាយនិងទារកនៅ
​ខេត្ត Dien Bien” (ដំណាក់កាលទី ៣)។ តំលៃប្រាក់ជំនួយរបស់រដ្ឋាភិបាលជប៉ុន
មានជាង ៣៣៧  ពាន់ដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ