វៀតណាមជប៉ុនរជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ

Vovworld- នាថ្ងៃទី១កក្កដា​  ក្នុងពិធីទទួលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិង
ឧស្សាហកម្មជប៉ុនលោកToshimitsu Motegiក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ
វៀតណាមពីថ្ងៃទី១ដល់ទី៣កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានគូសបញ្ជាក់ថា៖វៀតណាមមានការយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិ
បត្តិការជាមួយជប៉ុន។លោក Nguyen Tan Dungស្នើរថាភាគីទាំង២ជំរុញខ្លាំងតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីនិងជប៉ុនបង្កើនទុនODA​សំរាប់វៀតណាមតទៅទៀត។
មុននោះរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោកVu Huy Hoang បានដំណើរ
ការចរចារជាមួយ   ​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក
Toshimitsu Motegi។ក្នុងឱកាសនេះលោកToshimitsu Motegiបានសំដែងការយកចិត្តទុក
ដាក់ដល់យុទ្ឋសាស្រ្តឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្រខ័ណ្ឌសហប្រតិបត្តិការ
វៀតណាមជប៉ុនដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៣០   ក៍ដូចជាកិច្ចសហប្រតិ
បត្តិការលើវិស័យឧស្សាហកម្មឧបត្ថម្ភ​ជាដើម។ឯ មលោកVu Huy Hoang  មានបំណងថា៖
រដ្ឋាភិបាលជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យ។លោកទាំង២រូបបានធ្វើជា
កសិណ្សសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីមួយចំនួន៕

វៀតណាមជប៉ុនរជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សារពាណិជ្ជកម្មជប៉ុន។ (Image: baodientuchinhphu.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ