វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អីតាលី

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អីតាលី - ảnh 1
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អីតាលី


(VOVworld)-ក្នុងដំណើរទស្សនកិច្ចការងារនៅក្រុង Cassino ភាគកណ្តាល ប្រទេស
អ៊ីតាលី ឯកអគ្គរដ្ខទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien បាន
មានជំនួបធ្វើការជាមួយអាជ្ញាធរក្រុង Cassino សំដៅជម្រុញកិច្ចសហ ប្រតិបបត្តិ
ការរវាងវៀតណាមជាមួយក្រុងនេះ។ នៅទីនេះ អភិបាលក្រុង Cassino  លោក
Giuseppe Golini Petrarcone បានឲ្យដឹងថា ក្រុង Cassino និងវៀត ណាមមាន
លក្ខណៈស្រដៀងគ្នាជាច្រើន ហើយនេះគឺជាមូលដ្ឋានងាយស្រួល សម្រាប់ភាគី
ទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការ។ រីឯខ្លួនវិញ លោក Cao Chinh Thien បាន
អះអះអាងថា ការរៀបចំពិធីនេះគឺពោរពេញទៅដោយអត្ថន័យ ដើម្បី ប្រជាជននៃ
ប្រទេសទាំងពីរយល់ច្បាស់នូវការយល់ដឹងក៏ដូចជាវប្បធម៌នៃប្រទេស និមួយៗ។
បញ្ចប់ជំនួបធ្វើការ រដ្ឋអំណាចក្រុង Cassino ឲ្យដឹងថានឹងបន្ត ការជួយឧបត្ថម្ភជន
វៀតណាមដែលកំពុងរស់នៅនិងបំពេញការសិក្សានៅទីនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ