វៀតណាមជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក

វៀតណាមជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក - ảnh 1
ទិដ្ឋភាពនៃពិធីមិទ្ទីញនេះ (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី២ មិថុនា គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាមបានរៀបចំពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកទី៥ មិថុនា ទិវា
មហាសាគរពិភពលោកទី៨ មិថុនា និងសប្ដាហ៍សមុទ្រនិងកោះ សមុទ្រវៀតណាម
២០១៥ចាប់ពីថ្ងៃទី១ដល់ទី៨ មិថុនា។ការរៀបចំព្រឹត្តិការណ៍ ទាំងនេះ គឺសំដៅលើ
កកំពស់ការយល់ដឹងរបស់សាធារណៈជននិងអ្នកគ្រប់គ្រង អំពីតួនាទីដ៏សែនសំ
ខាន់របស់សមុទ្រនិងមហាសាគរក្នុងជីវភាពរស់នៅ។ថ្លែងមតិនៅទីនេះ អនុ
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Le Ba Trinh
បានឲ្យដឹងថា បក្ស រដ្ឋវៀតណាមបានមានការកំណត់ទិស ដៅដ៏សំខាន់ក្នុងកិច្ច
ការពារបរិស្ថាន បម្រើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ក្នុងយុទ្ធសាស្ត្រការពារ
បរិស្ថានជាតិដល់ឆ្នាំ២០១០និងទិសដៅដល់ឆ្នាំ២០២០ រណសិរ្សមាតុភូមិវៀត
ណាមត្រូវបានប្រគល់ភារកិច្ចដោយសហការជាមួយ អង្គការជាសមាជិកអនុវត្ត
កម្មវិធី ប្រជាជនទាំងមូលចូលរួមការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ