វៀតណាម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយមជ្ឈមណ្ឌល​អន្តរជាតិ​ទទួល​បន្ទុកការធ្វើសកម្មភាពដោះស្រាយគ្រាប់បែកមីនមនុស្សធម៌ហ្សឺណែវ

(VOVWORLD) - វៀតណាមមានក្ដីសង្ឃឹមថានឹងបន្តទទួលបាននូវកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភគាំទ្រពី GICHD ក៏ដូចជាដៃគូអន្តរជាតិដទៃទៀត ក្នុងការជំនះពុះពារលើគ្រាប់បែកមីនដែលនៅសល់ពី សង្គ្រាមនៅវៀតណាម។
វៀតណាម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយមជ្ឈមណ្ឌល​អន្តរជាតិ​ទទួល​បន្ទុកការធ្វើសកម្មភាពដោះស្រាយគ្រាប់បែកមីនមនុស្សធម៌ហ្សឺណែវ - ảnh 1 លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ (ប្រភព៖ ក្រសួងការបរទេសវៀតណាម)

ថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំលើកទី ៤៦ នៃក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិមជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកការធ្វើសកម្មភាពដោះស្រាយគ្រាប់បែកមីនមនុស្សធម៌ហ្សឺណែវ (GICHD) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែវិច្ឆិកានៅស្វីសនោះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា វៀតណាមមានក្ដីសង្ឃឹមថានឹងបន្តទទួលបាននូវកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភគាំទ្រពី GICHD ក៏ដូចជាដៃគូអន្តរជាតិដទៃទៀត ក្នុងការជំនះពុះពារលើគ្រាប់បែកមីនដែលនៅសល់ពី សង្គ្រាមនៅវៀតណាម។ ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះរាល់កិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ សំដៅជំនះពុះពារលើគ្រាប់បែកមីនដែលនៅសល់ពី សង្គ្រាមនៅវៀតណាម ដើម្បីការពារសុវត្ថិភាពជូនប្រជាជន ក៏ដូចជាជួយអភិវដ្ឍសេដ្ឋកិច្ច សង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ