វៀតណាមជំរុញការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រយ៉ាងចីរភាពដល់ឆ្នាំ២០២០

(VOVworld) - នាព្រឹកថ្ងៃទី៣០ កញ្ញា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម គណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាម បានសហការ
ជាមួយកម្មវិធីអភិវឌ្ឍន៍នៃអ.ស.ប រៀបចំសិក្ខាសាលា ដោយប្រធានបទថា “ជំរុញ
ការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រដ៏ចីរភាពដល់ឆ្នាំ២០២០និងកំណត់ទិស
ដៅការផ្លាស់ប្ដូរថ្មីគោលនយោបាយជួយឧបត្ថម្ភសង្គម”។នៅទីនេះ បណ្ដាដំណាង
បាននាំចេញសំណើរ ដំណោះស្រាយជាច្រើន សំដៅដោះស្រាយការលំបាកនានា
ដូចជា គ្រប់គ្រងបញ្ជីរាយនាមគ្រួសារក្រីក្រនិងបណ្ដាមូលហេតុដែលនាំមកនូវភាព
ក្រីក្រដើម្បីមានវិធានការជួយឧបត្ថម្ភឲ្យសមស្រប ការជួយឧបត្ថម្ភប្រភពទុន ត្រូវផ្សា
ភ្ជាប់ជាមួយការលើកកំពស់សមត្ថភាពអំពីចំណេះដឹងផលិតកម្ម ជាដើម។លោក Do
Manh Hung អនុប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាសង្គមនៃរដ្ឋសភា
ចាត់ទុកថា ក្រៅពីម៉ាក្រូគោលនយោបាយនោះ ការផ្លាស់ប្ដូរការយល់ដឹងដើរតួនាទី
សម្រេចកំណត់ក្នុងការងារកាត់បន្ថយភាពក្រីក្រ។លោក បានឲ្យដឹងថា៖

វៀតណាមជំរុញការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រយ៉ាងចីរភាពដល់ឆ្នាំ២០២០ - ảnh 1


“ត្រូវបង្កើនគោលនយោបាយដែលបង្កើតការងារធ្វើ។ភាពក្រីក្រមិនត្រឹមតែជាបញ្ហា
អំពីប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជាបញ្ហារបស់ទូទាំងប្រព័ន្ធអំពីលក្ខណៈរស់
នៅ អប់រំសុខាភិបាល និងការជួយ ឧបត្ថម្ភខាងព័ត៏មានផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ