វៀតណាមជាសមាជិក​ដ៏ថ្លៃថ្លា​នៃសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន)

(VOVWORLD) - លោក  Noel Servigon ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នបេសកកម្មអចិន្រ្តៃយ៍ហ្វីលីពីនប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន បានវាយតម្លៃថា វៀតណាមគឺជាសមាជិកដ៏ថ្លៃថ្លា នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ 
វៀតណាមជាសមាជិក​ដ៏ថ្លៃថ្លា​នៃសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) - ảnh 1 លោក  Noel Servigon ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នបេសកកម្មអចិន្រ្តៃយ៍ហ្វីលីពីនប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (រូបថត៖ TTXVN)

អ្នកការទូត ហ្វីលីពីនរូបនេះបានសង្កត់ធ្ងន់ថា វៀតណាមបានខិតខំប្រឹងប្រែងនាំចេញគំនិតផ្ដួចផ្ដើមដ៏សំខាន់ ជាច្រើន ព្រមទាំងរួមចំណែកជាច្រើនទៅក្នុងវបៀបវារៈ និង បទពិសោធន៍របស់អាស៊ាន។យោងតាមលោក Noel Servigon ថាលទ្ធផលជាវិជ្ជមាននៃអាណត្តិ ជាប្រធានអាស៊ាន ២០១០ របស់វៀតណាមនៅ ដោយប្រធានបទ “ឆ្ពោះទៅសហគមន៍អាស៊ាន៖ ពីចក្ខុវិស័យរហូតដល់ការធ្វើសកម្មភាព” នៅតែរីកសុះសាយដដែល។ ក្នុងនោះមានការជំរុញសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍ ដោយគ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមនឹងនេះ ដឹកនាំកិច្ចពិភាក្សានានាស្ដីពីកិច្ចខិតខំប្រឹងប្រែងស្ដារ និងរក្សាហិរញ្ញវត្ថុសុខាភិបាលក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិហិរញ្ញវត្ថុ ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បង្រួញគម្លាតអភិវឌ្ឍន៍នៅក្នុងអាស៊ាន និងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង តភ្ជាប់អាស៊ាន។

លើលពីនេះទៅទៀតលោក ឯកអគ្គរដ្ឋទូត Noel ក៏បានសង្កត់ធ្ងន់ថាហ្វីលីពីនបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាមដើម្បីធានាបណ្ដាផែនការធ្វើសកម្មភាពឲ្យបានសម្រេចជាស្ថាពរ ហើយចូលរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម ក៏ដូចជារក្សាតួនាទីជាមជ្ឈភាពរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ