វៀតណាមជាសហប្រធានលើកិច្ចពិភាក្សាស្តីពីការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) - ថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា កិច្ចការពារបរិស្ថានគឺជាការទទួលខុសត្រូវរួមរបស់សហ គមន៍អន្តរជាតិ។ 
វៀតណាមជាសហប្រធានលើកិច្ចពិភាក្សាស្តីពីការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ - ảnh 1ពិភាក្សាអំពីការការពារបរិស្ថានជម្លោះប្រដាប់អាវុធ  (រូបថត៖  VOV)

នាថ្ងៃទី ២៦ ឧសភា ប្រតិភូបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានរួមជាមួយប្រតិភូបេសកកម្ម នីហ្សេ រីយ៉ា កូស្តារីកា បែលហ្សិក ស្វីស កម្មវិធីបរិស្ថាន របស់អង្គការ សហប្រជាជាតិ (UNEP) និងអង្គការ PAX ដើម្បីរៀបចំកិច្ចពិភាក្សាតាមអ៊ិនធឺណែតក្រោមប្រធានបទ “ការពារបរិស្ថាននៅក្នុងជម្លោះប្រដាប់អាវុធ គឺជាកិច្ចការពារជនស៊ីវិល”។

ថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា កិច្ចការពារបរិស្ថានគឺជាការទទួលខុសត្រូវរួមរបស់សហ គមន៍អន្តរជាតិ។ នៅក្នុងជំលោះប្រដាប់អាវុធ បរិស្ថានធម្មជាតិក្លាយជាជនរងគ្រោះរងការវាយប្រហារបំផ្លិចបំផ្លាញ រងផលប៉ះពាល់អវិជ្ជមានដល់អាយុជីវិតមនុស្ស បណ្តាលឱ្យមានផលវិបាកមនុស្សធម៌ និងសុខភាពសាធារណៈ។ ល។ នៅក្រោយជម្លោះ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការជំនះផលប៉ះពាល់លើបរិស្ថាននិងការស្តារឡើងវិញនូវបរិស្ថានធម្មជាតិ គឺជាការចូលរួមចំណែកក្នុងការស្ថាបនា ជួយប្រជាជនស្ថិរភាពជីវភាពរស់នៅប្រចំាថ្ងៃនិង កសាងសន្តិភាពប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា ជាតិពុលពណ៌លឿងទុំបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននិងបរិស្ថាននៅវៀតណាម ដោយមានប្រជាជនវៀតណាមរហូតដល់ទៅ ៣ លាននាក់រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងដីរាប់រយរាប់ពាន់ហិកតាត្រូវបំពុលដោយឌីអុកស៊ីត ហើយការជំនះលើផលវិបាកបណ្តាពីជាតិពុលពណ៌លឿងទុំ ត្រូវការប្រភពធនធាននិងចំណាយពេលវេលាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ