វៀតណាមដណ្ដើមបានមេដាយមាសដំបូងនៅ Asian Para Games ២០១៨

(VOVWORLD) - នាថ្ងៃទី៧ ខែតុលា ដែលជាថ្ងៃប្រកួតដំបូងនៃមហោស្រពកីឡាសម្រាប់ជន ពិការទ្វីបអាស៊ីឆ្នាំ២០១៨ កីឡាករ Nguyen Thanh Trung បានដណ្ដើមមេដាយ មាសដំបូងជូនក្រុមកីឡាវៀតណាមក្នុងវិញ្ញាសា ១០០ ម៉ែត្រហែល កង្កែបផ្នែកបុរស។

កីឡាកររូបនេះបានចែករំលែកថា៖

        “ខ្ញុំបាទមានអារម្មណ៍មោទនភាពនិងសុភមង្គលណាស់។ ខ្ញុំសង្ឃឹមថា មេដាយមាសដំបូងនេះនឹងជាការលើកទឹកចិត្តក៏ដូចជានាំមកនូវសំណាងល្អសម្រាប់ក្រុមកីឡាវៀតណាមនៅមហោស្រពកីឡាសម្រាប់ជនពិការទ្វីបអាស៊ីឆ្នាំនេះ។ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះគ្រូបង្វឹកទាំងអស់ដែលបានជួយខ្ញុំឆ្លងកាត់ ពុះពារលើការលំបាកសាកល្បងក្នុងជីវិតក៏ដូចជាក្នុងការហាត់ពត់លត់ដំ”។

        នាថ្ងៃដដែល កីឡាការិនី Vi Thi Hang ក៏ដណ្ដើមបានមេដាយសំរិទ្ធក្នុង វិញ្ញាសា ៥០ ម៉ែត្រហែលសេរីផងដែរ។

        មហោស្រពកីឡាសម្រាប់ជនពិការទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូនេស៊ីទាក់ទាញការចូលរួមរបស់កីឡាករកីឡាការិនីប្រមាណជាង២ពាន់៧រយនាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ