វៀតណាមដណ្ដើមបានរង្វាន់នៅការប្រឡងកាហ្វេលីងកិនអន្តរជាតិលើកទី១

វៀតណាមដណ្ដើមបានរង្វាន់នៅការប្រឡងកាហ្វេលីងកិនអន្តរជាតិលើកទី១ - ảnh 1
វៀតណាមដណ្ដើមបានរង្វាន់នៅការប្រឡងកាហ្វេលីងកិនអន្តរជាតិលើកទី១ (laodong.com.vn)

        Vovworld-ផលិតផលកាហ្វេចំនួន២ Aroma និង Intensity របស់ក្រុមហ៊ុន Sobica
J.S.C វៀតណាមដណ្ដើមបានរង្វាន់ក្នុងការប្រឡងមានឈ្មោះ ការប្រឡងអន្តរជាតិ
លើកទី១កាហ្វេលីងកិននៅបណ្ដាប្រទេសផលិត។ ពិធីប្រគល់រង្វាន់​បានប្រព្រឹត្ត
ទៅនាថ្ងៃទី១២មិថុនានៅសាលាខ័ណ្ឌទី៤ទីក្រុងប៉ារីស។ លោក​ស្រី Vu Thi Thu Hang
នាយិការអភិវឌ្ឍន៍ទីផ្សារនៃក្រុមហ៊ុន Sobica បានឲ្យដឹង​ថា ផលិតផលទាំងពីរដែល
ទទួលរង្វាន់សុទ្ធតែមានប្រភពដើមពីដំបន់ Tay Nguyen ប្រទេសវៀតណាម។ ថ្លែង
មតិនៅពិធីប្រគល់រង្វាន់នេះ លោក Phillippe Juglar ប្រធាន​សមាគមលើកកំពស់តំលៃ
កសិផលបារាំងបានវាយតំលៃខ្ពស់គុណភាពកាហ្វេ​វៀតណាមនិងអះអាងនូវរស់ជាតិ
បានធ្វើឲ្យកាហ្វេវៀតណាមដណ្ដើមបានរង្វាន់​ក្នុងការប្រឡងជាមួយកាហ្វេមាន
គុណភាពជួរមុខរបស់ប្រទេសផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ