វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងអង្គការ Francophone

វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងអង្គការ Francophone - ảnh 1
 ឯកអគ្គរដ្ឋទូត Nguyen Ngoc Son 

(VOV)_ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១មិនា នៅទីក្រុង Montlellier (បារាំង)​ បាន
ប្រព្រឹត្តទៅ” សប្ដាហ៍អន្តរជាតិ​ Francophone”។ ប្រធានបទរបស់សប្ដាហ៍ Francophone
ឆ្នាំនេះគឺ “ ភាសាបារាំងនៅទ្វីបអាស៊ី” ដោយមានសកម្មភាពជា​ច្រើន ដូចជា៖សិក្ខា
សាលា ជំនួបពិភាក្សា និងការតាំងពិព័រណ៌ ដោយប្រមូលផ្តុំទៅលើបណ្ដាបញ្ហាភាសា
បារាំងនៅទ្វីបអាស៊ី។

          នៅសិក្ខាសាលា  ដោយប្រធានបទ៖ “ ភាសាបារាំងនៅវៀតណាម៖​ប្រវត្តិសាស្ត្រ 
អក្សរសាស្ត្រ និងមេម័រ” ​បានប្រព្រឹត្តទៅ នាថ្ងៃទី​២៧មិនា​ បណ្ដា​អ្នកប្រាជ្ញ អ្នកជំនាញ
ការអំពីភាសានិងវប្បធម៌បារាំងបានអះអាងថា៖វៀតណាមដើរតួនាទីកាន់តែសំខាន់
ក្នុងសហគមន៍បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង និងអង្គការអន្តរជាតិ Francophone
 ( OIF) ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅបារាំង លោក Nguyen Ngoc Son បានបូក
សរុបសកម្មភាពរបស់វៀត​ណាមនៅOIF ក្នុងរយៈពេលកន្លងទៅ។

          នាព្រឹកថ្ងៃទី២៨មិនា ឯកអគ្គរដ្ឋទូត Nguyen Ngoc Son បានជួបពិភាក្សា​ជា
មួយលោក Pierre Pouessel អភិបាលខេត្ត Herault ស្ដីអំពីទំនាក់ទំនងលើ​ច្រើន​វិស័យ
រវាងខេត្ត   Herault ជាមួយដៃគូវៀតណាមផ្សេងៗ​ ជាពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ច 
និងអប់រំថ្នាក់ឧត្តមសិក្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ