វៀតណាមតែងតែបង្ករលក្ខណៈងាយស្រួលក្នុងការជម្រុញពាណិជ្ជកម្មនិង វិនិយោគជាមួយប្រទេសបែលហ្សីក

(VOVWORLD) -នាថ្ងៃទី ១៤ ខែឧសភា ក្នុងជំនួបពិភាក្សាជាមួយ លោក Geert Bourgeois អគ្គទេសាភិបាល តំបន់ Flanders (បែលហ្សីក) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ចរបស់ Geert Bourgeois និង សហគ្រិនបែលហ្សីកចំនួន ៨០ នាក់នោះហើយទំនាក់ទំនង នៃប្រទេសទាំងពីរ ក៏ដូចជា រវាងតំបន់ Flanders និង វៀតណាមនឹងកាន់ តែខ្លាំងក្លាថែមទៀត ជាពិសេសក្នុងវិស័យ អប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
វៀតណាមតែងតែបង្ករលក្ខណៈងាយស្រួលក្នុងការជម្រុញពាណិជ្ជកម្មនិង វិនិយោគជាមួយប្រទេសបែលហ្សីក - ảnh 1 វៀតណាមតែងតែបង្ករលក្ខណៈងាយស្រួលក្នុងការជម្រុញពាណិជ្ជកម្មនិង វិនិយោគជាមួយប្រទេសបែលហ្សីក

លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលគាំទ្រនិងបន្តកែលំ អបរិយាកាសវិនិយោគអាជីវកម្ម និងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាស និងវិនិយោគិនបែលហ្សីក និងតំបន់ Flanders មកកាន់វៀតណាម។ លោក Nguyen Xuan Phuc ក៏សង្កត់ធ្ងន់ទៀតថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុបនិយាយរួម និង ប្រទេសបែលហ្ស៊ិកនិងតំបន់ Flanders និយាយដោយឡែក។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc ក៏មានគោលបំណងនិងសង្ឃឹមថាបែលហ្ស៊ីក បន្តគាំទ្រ និង ជួយឧបត្ថម្ភ គាំទ្រប្រទេសជាសមាជិកនៃសហភាពអ៊ឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ឲ្យបានឆាប់ៗ ។

រីឯខ្លួនវិញ លោក Geert Bourgeois បានសម្តែងនូវការគាំទ្រចំពោះការអនុម័ត កិច្ចព្រមព្រៀង EVFTA ជាមួយវៀតណាម ដោយអះអាងថាការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះនឹងបង្កើនកម្លាំងចលករយ៉ាងខ្លាំងក្លា ដើម្បីជំរុញ កិច្ចសហ ប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងវៀតណាមនិងបណ្តាប្រទេស ជាសមាជិក សហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ លោក Geert Bourgeois ក៏បានអះ អាងថា សហគ្រាស Flanders នឹងត្រៀមខ្លួនជាស្រេច បង្កើនកិច្ចសហប្រតិបត្តិការជាមួយ សហគ្រាសវៀតណាមនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ