វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

(VOVWORLD) - វៀតណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថរយូរអង្វែងជាមួយកម្ពុជា។ 
វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទទួលជួបលោក ញ៉ែម វ៉ាលី (រូបថត៖ VOV)

នេះជាការអះអាងរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan នៅរសៀលថ្ងៃទី ៣០ ឧសភា នៅទីក្រុងហាណូយ ក្នុងឱកាសទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោក ញ៉ែម វ៉ាលីអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឋានៈជាប្រធានគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាម។

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរណសិរ្ស នៃប្រទេសទាំងពីរនាពេលកន្លងមក លោកស្រីអនុប្រធានរដ្ឋមានបំណងថា រណសិរ្សទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា; លើកកំពស់តួនាទីនៃរណសិរ្សទាំងពីរក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា - ảnh 2ទិដ្ឋភាពនៃជំនួប

ក្នុងឱកាសនោះ លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជន ជាពិសេសកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូ និង ផ្តួលរំលំរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងការកសាង និងការអភិវឌ្ឍប្រទេសនាសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ