វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបេឡារុស្សនិងអេហ្ស៊ីប

(VOVWORLD) - នារសៀលថ្ងៃទី ១៣ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុស លោក Vladimir Baravikov មកជូនសារតាំង ទទួលបេសកកម្មការទូតនៅវៀតណាម។ 
វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបេឡារុស្សនិងអេហ្ស៊ីប - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc បានទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតបេឡារុស្ស (រូបថត៖ TTXVN)

ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ បត្តិការពហុភាគីជាមួយបេឡារុស្ស; ទន្ទឹមនឹងនោះ លោកបានស្នើឲ្យបេឡារុស្ស បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីនាំទំនិញវៀតណាមកាន់តែច្រើន ជាពិសេសផលិតផលកសិកម្ម និងអាហារសមុទ្រ ចូលទៅក្នុងទីផ្សារបេឡារុស្ស អាស្រ័យហេតុនេះ រួមចំណែកធ្វើឱ្យសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតុល្យភាព។ លោកប្រធានរដ្ឋក៏បានថ្លែងថា ភាគីទាំងពីរត្រូវជំរុញវិធានការសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបេឡារុស្សនិងអេហ្ស៊ីប - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបមកជូនសារតាំង (រូបថត៖ TTXVN)

បន្ទាប់មកទៀត ក្នុងជំនួបជាមួយលោកស្រី Amal Abdel Kader Elmorsi Salama ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលមកជូនសារតាំង ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអេហ្ស៊ីប ហើយចាត់ទុក អេហ្ស៊ីបជាដៃគូអាទិភាពកំពូលរបស់វៀតណាមនៅអាហ្វ្រិក។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានចាត់ទុកថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងអេហ្ស៊ីបនៅតែមានទំហំធំខ្លាំង ហើយបានស្នើភាគីទាំងពីរជំរុញកិច្ច សហប្រតិបត្តិការដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីនាពេលឆាប់ៗខាងមុខឡើងដល់ ១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលបើកទ្វារនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនអេហ្ស៊ីប; ទន្ទឹមនឹងនោះ រំពឹងថា អេហ្ស៊ីបនឹងរក្សាអាហារូបករណ៍បណ្តុះបណ្តាលភាសាអារ៉ាប់សម្រាប់និស្សិតវៀតណាម ក៏ដូចជា ពិចារណាផ្តល់អាហារូបករណ៍ដល់កម្មាភិបាល និងអ្នកជំនាញលើស្តង់ដារហាឡាលសម្រាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ