វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់បង្កើនទំនាក់ទំនងជាមួយប្រេស៊ីល

(VOVWORLD) - នារសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Fernando Apparício da Silva មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់បង្កើនទំនាក់ទំនងជាមួយប្រេស៊ីល - ảnh 1ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល Fernando Apparicio da Silva (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីល។ ទន្ទឹមនឹងនោះ លោកស្នើឲ្យប្រទេសទាំងពីរ បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ លោកស្រីប្រធានរដ្ឋស្តីទីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច- ពាណិជ្ជ កម្ម ទេសចរណ៍ វប្បធម៌ និងអប់រំ ហើយទន្ទឹមនឹងនោះ ជំរុញការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះវៀតណាម-ប្រេស៊ីលនៅវៀតណាមក្នុងឆ្នាំនេះ។ វៀតណាមជឿជាក់ថា រដ្ឋាភិបាលប្រេស៊ីលនឹងបន្តគាំទ្រដល់ការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។

ចំណែកឯកអគ្គរដ្ឋទូត Fernando Apparício da Silva បានសម្តែងនូវសេចក្តីរីករាយដែលអាណត្តិបេសកកម្មការទូតកន្លងមកនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ ថា នៅចុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៤ ពាន់លានដុល្លារអាមេរិក ដែលរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍គឺចំនួន ៦,៧៨ ពាន់លានដុល្លារអាមេរិក។ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ