វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអ៊ីរ៉ង់

(VOVWORLD) - នេះជាការបញ្ជាក់របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នាថ្ងៃទី ៨ សីហា នៅរដ្ឋធានី Tehran។ 
វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអ៊ីរ៉ង់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi។ ។ Doan Tan/TTXVN

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ដើម្បីឲ្យសក្តិសមជាមួយនឹងសក្តានុពលដ៏ធំធេងរបស់ប្រទេសទាំងពីរ។ តាមនោះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់បណ្តាញ ដើម្បីបង្កើនជំនឿទុកចិត្តផ្នែកនយោបាយបន្ថែមទៀត។ ទាក់ទងនឹងសេដ្ឋកិច្ច ពង្រឹងលក្ខខណ្ឌសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ដើម្បីជ្រាបចូលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក; ពង្រឹងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់អាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌-សិល្បៈ។ ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលឱ្យបានល្អ ដើម្បីត្រៀមរៀបចំឱ្យបានល្អសម្រាប់កិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីរ៉ង់ និងជំរុញការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីផ្សេងទៀត ដើម្បីឯកភាពលើវិធានការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីអ៊ីរ៉ង់សង្ឃឹមថា រដ្ឋសភានៃប្រទេសទាំងពីរនឹងគាំទ្រ និងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការត្រួតពិនិត្យ ការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសារលិខិតរបស់ប្រធានរដ្ឋ Vo Van Thuong អញ្ជើញប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ ប្រធានាធិបតីអ៊ីរ៉ង់បានទទួលយកនិងសម្តែងនូវបំណងស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអ៊ីរ៉ង់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ