វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - នាថ្ងៃទី ១ ខែកញ្ញា ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រមុខតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បេសកជនពិសេសរបស់អគ្គលេខាធិការទទួលបន្ទុកបច្ចេកវិទ្យា Amandeep Singh Gill។

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា Amandeep Singh Gill (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ អគ្គលេខាធិការរងលោក Singh Gill បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀត ណាមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសការដែលរដ្ឋាភិបាលអនុវត្តន៍យុទ្ធសាស្ត្រផ្លាស់ប្តូរជាតិឌីជីថលដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួន ៣ គឺរដ្ឋាភិបាលឌីជីថល  សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ តាមអគ្គលេខាធិការរងអ.ស.ប គឺ អ.ស.ប និងវៀតណាមមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ហើយមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយអង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកក្នុងគោលនយោបាយនិងយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិក្នុងវិស័យនេះ ក្នុងនោះមានទាំងគំនិតផ្តួចផ្តើមរបស់លោកអគ្គលេខាធិការក្នុងរបាយការណ៍ “របៀបវារៈសម្រាប់សកម្មភាពរួមរបស់យើង”។

លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ វៀតណាមមានបំណងសហការជាមួយអង្គការសហប្រជាជាតិលើការប្រែក្លាយឌីជីថលទាំងការបង្កើតគោលនយោបាយ និងការអនុវត្ត។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងនូវឆន្ទៈរបស់ខ្លួនក្នុងការតភ្ជាប់ការិយាល័យអគ្គលេខាធិការរងជាមួយក្រសួង វិស័យ និងសហគ្រាសបច្ចេកវិទ្យាព័ត៌មានវៀតណាម ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថលរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ