វៀតណាមត្រៀមខ្លួនជាស្រេចធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
![វៀតណាមត្រៀមខ្លួនជាស្រេចធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_01_03/ptt-pham-binh-minhvn-gia-nhap-asean-danh-dau-moc-quan-trong-_272224412.jpg) |
វៀតណាមត្រៀមខ្លួនជាស្រេចធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន |
(VOV)_នាថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC ) ត្រូវ
បានបង្កើត តភ្ជាប់ខឿនសេដ្ឋកិច្ចំនួន១០ របស់អាស៊ាន ដោយមានប្រជាជនចំនួន
៦៣០លាននាក់ ។ រួមជាមួយគ្រប់ក្រសួង ស្ថាប័នផ្សេងៗ ផ្នែកការទូតវៀតណាម
បានសកម្មអនុវត្តសកម្មភាពនានាដើម្បីធ្វើសមាហរណកម្មសហគមន៍នេះ។ ឆ្លើយ
សំនួរក្នុងនាទី៖ ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ នាដើមឆ្នាំ ២០១៦នេះ ឧបនាយករដ្ឋ
មន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អះអាងថា៖
“ ឆ្នាំ ២០១៦ វៀតណាមបន្តគោលការណ៍ ជំរុញទំនាក់ទំនងនយោបាយ
បង្កើតគ្រឹះដ្ឋានរឹងមាំ ដើម្បីជមរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម លើកទឹក
ចិត្តវិនិយោគពីបរទេសចូលមកវៀតណាម និងបើកទូលាយទីផ្សារនាំចេញទៅ
ប្រទេសផ្សេងៗ។ ទីពីរគឺជួយឧបត្ថម្ភអង្គភាពអាជីវកម្មបើកទូលាយឱកាស ជា
មួយបណ្ដាដៃគូ បង្កើនការឃោសនា អប់រំអំពីសហគមន៍អាស៊ាន៕”