វៀតណាមត្រៀមរៀបចំសម្រាប់ការផ្លាស់ប្ដូរឌីជីថលក្នុងវិស័យអប់រំ

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ បន្ត ប្រព្រឹត្តទៅជាមួយនឹងការសួរដេញដោលនិងឆ្លើយសំណួរ ដេញដោលរបស់រដ្ឋមន្រ្តី ក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Nguyen Kim Son។

វៀតណាមត្រៀមរៀបចំសម្រាប់ការផ្លាស់ប្ដូរឌីជីថលក្នុងវិស័យអប់រំ - ảnh 1រដ្ឋមន្រ្តី ក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Nguyen Kim Son ឆ្លើយសំណួរដេញដោលរបស់សមាជិកសមាជិការដ្ឋសភា។ (រូបថត៖ VNA)
ចាប់ផ្ដើមសម័យសួរដេញ ដោល លោករដ្ឋមន្រ្តីបានចែករំលែក ក្នុងអំឡុងជិត២ឆ្នាំកន្លងមក ជម្ងឺរាតត្បាតកូវីដ-១៩បានបង្កឡើងភាពច្របូកច្របល់ហើយប៉ះពាល់ដល់វិស័យជាច្រើន ក្នុងនោះមាន វិស័យអប់រំ។ សិស្សានុសិស្ស និស្សិតចំនួនជិត២លាននាក់ មិនត្រូវបានទៅសាលា រៀនក្នុងរយៈពេលវែង ហើយនិស្សិតជាង៧ពាន់នាក់មិនអាចបញ្ចប់ការសិក្សាទាន់ ពេលវេលាបានឡើយ។ ការរៀបចំការសិក្សាតាមប្រព័ន្ធអនឡាញនិងទូរទស្សន៍ប្រព្រឹត្ត ទៅក្នុងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ តាមលោករដ្ឋមន្រ្តី ការបង្រៀន និងសិក្សាតាមប្រព័ន្ធអនឡាញ នៅពេលនេះត្រឹមតែមានលក្ខណៈឆ្លើយតបនឹងជម្ងឺរាត ត្បាតកូវីដ-១៩ប៉ុណ្ណោះ ប៉ុន្តែនៅពេលអនាគតយូរអង្វែង ទម្រង់បណ្ដុះបណ្ដាលពី ចម្ងាយ និងតាមប្រព័ន្ធអនឡាញ គឺជានិន្នាការមិនអាចជៀសផុតបាន ដែលដំណើរការ ផ្លាស់ប្ដូរឌីជីថលនិងបច្ចេកវិទ្យាបណ្ដុះបណ្ដាលរបស់ពិភពលោកកំពុងឆ្ពោះទៅរក។ លោករដ្ឋមន្រ្តី Nguyen Kim Son មានប្រសាសន៍ថា៖
“ក្នុងឆ្នាំ២០២១ ការបង្រៀននិងសិក្សាតាមប្រព័ន្ធអនឡាញមានទ្រង់ទ្រាយដ៏ ធំមិនធ្លាប់មានតាំងពីមុនមក។ នៅវៀតណាម ផ្នែកអប់រំបានឆ្លើយតបនឹងជម្ងឺរាត ត្បាតក្នុងលក្ខណៈដែលប្រទេសជាតិនៅតែជួបការលំបាកជាច្រើន។ បក្ស រដ្ឋ បាន យកចិត្តទុកដាក់ខ្ពស់ដល់ការផ្លាស់ប្ដូរឌីជីថលជាតិ ប៉ុន្តែការអនុវត្តមិនទាន់ស្មើរគ្នា នៅឡើយ។ យោងតាមការធ្វើស្ថិតិបានបង្ហាញថា សិស្សានុសិស្សចំនួនជិត១,៩លាន នាក់មិនមានឧបករណ៍ដើម្បីសិក្សារៀនសូត្រ។ ក្នុងរយៈពេលយូរអង្វែង ចំណុចដ៏សែន សំខាន់គឺ ត្រូវវិនិយោគដើម្បីបង្កើតឡើងមូលដ្ឋានគ្រឹះដ៏ស៊ីសង្វាក់គ្នា មានទ្រង់ទ្រាយ ធំល្មម និងប្រកបដោយចីរភាព។ តាមនោះ គួរតែវិនិយោគពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺកសាងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញថ្នាក់ជាតិ ដែលទាម ទារឲ្យមានការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ធំៗ។ បន្ទាប់មក គឺធ្វើស្ថាប័ន ភាវូបនីយកម្មនូវឯកសារមួយចំនួន កសាងមូលដ្ឋានទិន្នន័យធំល្មមដើម្បីធានាការ សិក្សាតាមប្រព័ន្ធអនឡាញ។ ហេតុដូច្នេះ ផ្នែកអប់រំកំពុងត្រៀមរៀបចំខាងមូលដ្ឋាន គតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងទម្រង់សាកពិសោធន៍ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ