វៀតណាមត្រូវការមានគោលនយោបាយដ៏សមស្របដើម្បីជំរុញសេដ្ឋកិច្ច ចែករំលែក

(VOVWORLD) - នាព្រឹកថ្ងៃទី១២ កក្កដា នៅរដ្ឋធានីហាណូយ ក្រសួងផែនការនិងវិនិយោគ វៀតណាមបានសហការជាមួយក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងស្ថានទូត អូស្ត្រាលីប្រចាំវៀតណាម រៀបចំសិក្ខាសាលាដោយប្រធានបទ “សេដ្ឋកិច្ចចែក រំលែក៖ និន្នាការធំៗនិងឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចវៀតណាម”។
វៀតណាមត្រូវការមានគោលនយោបាយដ៏សមស្របដើម្បីជំរុញសេដ្ឋកិច្ច ចែករំលែក - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ VOv)

នៅសិក្ខាសាលានេះ បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេស បានអះអាងថា សេដ្ឋកិច្ចចែករំលែក បានរួមចំណែកផ្លាស់ប្ដូររបៀបធ្វើអាជីវកម្ម ប្រពៃណី។ អ្នកជំនាញការសេដ្ឋកិច្ចនានាមកពីអូស្ត្រលីចាត់ទុកថា សេដ្ឋកិច្ច ចែករំលែកដោយមានគ្រឹះស្ថានបច្ចេកវិទ្យានិងប្រើប្រាស់ហេដ្ឋានរចនាសម្ព័ន្ធចែក រំលែកនោះ នឹងជាឱកាសដើម្បីវៀតណាមរួចផុតពីអន្ទាក់ចំណូលជាធម្យមដូចជា ការដែលប្រទេសសឹង្ហបុរី ចិន និងម៉ាឡេស៊ីបានឆ្លងកាត់។ លោក Nguyen Manh Hai ប្រធានគណៈកម្មការគោលនយោបាយសាធារណៈ វិទ្យាស្ថានស្រាវជ្រាវគ្រប់ គ្រងសេដ្ឋកិច្ចមជ្ឈឹមវៀតណាម បានផ្ដល់មតិថា៖        

“មានកត្តាចំនួន៣ដែលសម្រេចលើជោគជ័យនៃសេដ្ឋកិច្ចចែករំលែក។ នោះ គឺមនុស្សត្រូវបានបណ្ដុះបណ្ដាលដើម្បីធ្វើសេដ្ឋកិច្ចចែករំលែក គ្រឹះស្ថានបច្ចេក វិទ្យាល្អនិងគោលនយោបាយងាយស្រួលដើម្បីអភិវឌ្ឍន៍។ គោលនយោបាយនោះ ត្រូវធ្វើយ៉ាងម៉េចដើម្បីលើកទឹកចិត្តការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងលើកទឹកចិត្ត លទ្ធភាពសិក្សារៀនសូត្រដោយខ្លួនឯងរបស់មនុស្សម្នាក់ៗ”។

        ដោយសារជារូបសណ្ឋានធ្វើអាជីវកម្មថ្មី សេដ្ឋកិច្ចចែករំលែកបានដាក់ចេញការ សាកល្បងជាច្រើនចំពោះក្រសួងគ្រប់គ្រងរដ្ឋក្នុងការធានាឲ្យមានបរិយាកាស ប្រកួតប្រជែងដ៏សមភាពជាមួយរូបសណ្ឋានធ្វើអាជីវកម្មប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ