វៀតណាមត្រូវបានតែងតាំងចូលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.ប

(VOVWORLD) - នាថ្ងៃទី២៥ ឧសភា នៅកិច្ចប្រជុំជាប្រចាំខែរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកប្រចាំអ.ស.ប ក្រុមនេះបានឯកភាពអនុម័តលើសេចក្ដីសម្រេចដោយតែងតាំងវៀត ណាមជាបេក្ខជនតែងមួយគតក្នុងក្រុមចូលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអ.ស.ប ក្នុងអាណត្តិ២០២០-២០២១។
វៀតណាមត្រូវបានតែងតាំងចូលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.ប - ảnh 1កអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុបេសកកម្មវៀតណាមប្រចាំអ.ស.ប (រូបថត៖ TTXVN) 

ថ្លែងមតិនៅកិច្ចប្រជុំខាងលើ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុបេសកកម្មវៀតណាមប្រចាំអ.ស.បបានអះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីស័ក្តសម្យនឹងជំនឿទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ ហើយមានគោលបំណងចង់ឲ្យប្រទេសនានានឹងបន្តគាំទ្រវៀតណាម។

        ការដែលក្រុមអាស៊ី-ប៉ាស៊ីហ្វិកឯកភាពតែងតាំងវៀតណាមចូលកាន់តំណែងដ៏សំខាន់នៃមានអត្ថន័យដ៏ធំធេង ដែលបង្ហាញនូវការគាំទ្រនិងការជឿទុកចិត្តរបស់ប្រទេសនានាក្នុងតំបន់ចំពោះវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ