វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅរុស្ស៊ី

(VOVWORLD) - យោងតាមស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី រហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋវៀតណាមណាម្នាក់ត្រូវបានកត់ត្រាថា ជាជនរងគ្រោះក្នុងហេតុការណ៍នេះទេ។ 
វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅរុស្ស៊ី - ảnh 1រូបភាពខ្លះនៅកន្លែងកើតហេតុនៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលផ្សារទំនើប Crocus City Hall ក្នុងខេត្ត Moscow (រូបថត៖ TTXVN)

ទាក់ទិននឹងការវាយប្រហារភេរវកម្មនៅមជ្ឈមណ្ឌលផ្សារទំនើប Crocus ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី  នាយប់ថ្ងៃទី ២២ មីនា (ម៉ោងក្នុងស្រុក) ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ នាថ្ងៃទី ២៣ មីនានេះ  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា៖ យើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលយើងទទួលបានព័ត៌មានអំពីការវាយប្រហារភេរវកម្មដ៏ឃោរឃៅនេះ ហើយសូមចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល ប្រជាជនរុស្ស៊ី និងក្រុមគ្រួសារនៃជនរងគ្រោះ។ វៀតណាមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មគ្រប់ទម្រង់ ហើយជឿជាក់យ៉ាងមុតមាំថា ជនល្មើសនឹងត្រូវទទួលទណ្ឌកម្មយ៉ាងសមស្រប។

យោងតាមស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី រហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋវៀតណាមណាម្នាក់ត្រូវបានកត់ត្រាថា ជាជនរងគ្រោះក្នុងហេតុការណ៍នេះទេ។ អនុវត្តន៍តាមការណែនាំរបស់ក្រសួងការបរទេស ស្ថានទូតកំពុងសម្របសម្រួលជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានស្ថានការណ៍ឱ្យបានដិតដល់ ត្រៀមវិធានការការពារជាចាំបាច់ ក្នុងករណីដែលពលរដ្ឋវៀតណាមជួបឧបទ្ទវហេតុ។ ស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្សីបានណែនាំសហគមន៍ឱ្យកំណត់វត្តមាន នៅក្នុងតំបន់ដែលមានមនុស្សច្រើន តាមដានជាប្រចាំ ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងទាក់ទងស្ថានទូតជាបន្ទាន់តាមរយៈខ្សែទូរស័ព្ទការពារពលរដ្ឋ +79166821617 ឬខ្សែទូរស័ព្ទការពារពលរដ្ឋវៀតណាម +84981848484 នៅពេលជួបគ្រោះអាសន្នសម្រាប់ទទួលបានជំនួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ