វៀតណាមថ្កោលទោសអំពើហឹង្សាសំដៅទៅលើជនចំណាកស្រុក ស្ត្រីនិងកុមារយេម៉ែន

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៦ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពនៅយេម៉ែន។
វៀតណាមថ្កោលទោសអំពើហឹង្សាសំដៅទៅលើជនចំណាកស្រុក ស្ត្រីនិងកុមារយេម៉ែន - ảnh 1ឯកអគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Pham Hai Anh (រូបថត៖ VOV)

នៅទីនេះអ្នករាយការណ៍បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីប្រតិបត្តិការយោធានៅក្នុងកន្លែងជាច្រើននៃប្រទេសយេម៉ែន ជាពិសេសនៅក្នុងខេត្ត Marib, Taiz, រដ្ឋធានី Sanaa និងទីក្រុងកំពង់ផែ Houdaydah ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន ក្នុងនោះមានស្ត្រីនិងកុមារ ក៏ដូចជាការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Pham Hai Anh បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពតានតឹងផ្នែកយោធាកាន់តែកើនឡើងនៅប្រទេសយេម៉ែនជាពិសេសនៅតំបន់ Marib និង Taiz។ លោកឯកអគ្គរដ្ឋទូត បានអំពាវនាវ ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តសេចក្តីអំពាវនាវឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងវិលត្រឡប់មកការចរចារអំពីបទឈប់បាញ់ នៅទូទាំងប្រទេស។ លោកឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភដល់ប្រទេសយេម៉ែន និងភាគីពាក់ព័ន្ធនានាគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយផ្តោតលើការការពារស្ត្រីនិងកុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ