វៀតណាមទាក់ទាញទុន FDI ជាង ១៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១

(VOVWORLD) - យោងតាមនាយកដ្ឋានវិនិយោគបរទេសនសក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ ទុនចុះបញ្ជីថ្មី កែសម្រួល និងការបណ្ដាក់ទុនទិញភាគហ៊ុន ទិញដើមទុនវិនិយោគរបស់វិនិយោគិនបរទេសសរុបសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩៧,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ 
វៀតណាមទាក់ទាញទុន FDI ជាង ១៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ - ảnh 1រូបថត៖ baochinhphu.vn

ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ ទុននៃគម្រោងវិនិយោគបរទេសត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ១១,៥ ពាន់លានដុល្លារអាមេរិក កើន ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ។ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ កន្លងទៅ នាយករដ្ឋានវិនិយោគបរទេសបានសង្កេតឃើញថា ទុនវិនិយោគកែសម្រួលបានកើន ២,៣% ឡើងវិញ ក្រោយរយៈពេលធ្លាក់ចុះបន្តិចក្នុងរយៈពេល ៧ ខែដើមឆ្នាំ។ ទុនវិនិយោគចុះឈ្មោះថ្មីបានបន្តកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ហើយសម្រេចបានអត្រាកំណើនយ៉ាងខ្លាំងក្លា។ គិតត្រឹមថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១ ប្រទេសទាំងមូលមានគម្រោង ដែលមានសុពលភាពជាង ៣៤ ០០០ ដែលមានទុនចុះបញ្ជីសរុបជាង ៤០០ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ