វៀតណាមទាក់ទាញភ្ញៀវទស្សនាជាច្រើននៅក្នុងផ្សារណាត់ទេសចរណ៍ Ottawa (ប្រទេសកាណាដា)

(VOVWORLD) - ផ្សារណាត់ទេសចរណ៍និងសំរាកលំហែកាយ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ ធំបំផុត នៅរដ្ឋធានី Ottawa របស់ប្រទេសកាណាដា។
  វៀតណាមទាក់ទាញភ្ញៀវទស្សនាជាច្រើននៅក្នុងផ្សារណាត់ទេសចរណ៍ Ottawa (ប្រទេសកាណាដា) - ảnh 1  វៀតណាមទាក់ទាញភ្ញៀវទស្សនាជាច្រើននៅក្នុងផ្សារណាត់ទេសចរណ៍ Ottawa (ប្រទេសកាណាដា) 

ផ្សារណាត់ឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមីនា នៅ មជ្ឈមណ្ឌល Shaw (កាណាដា) ដោយមានស្តង់ជាង ២០០ មកពីប្រទេសចំនួន ៣០ ។ ស្តង់តាំងបង្ហាញរបស់ស្ថានទូតវៀតណាមប្រចាំនៅកាណាដា ត្រូវបាន តុងតែងឡើងគួរឲ្យចាប់អារម្មណ៍ និងលេចធ្លោនៅចំកណ្តាលផ្សារណាត់នេះ ដោយមានទស្សនាវដ្ដី បោះពុម្ភអំពី ទេសចរណ៍ល្បីៗនិងការតាំងបង្ហាញវត្ថុតាងគួរឲ្យទាក់ភ្នេក។ ក្រៅពីនេះ ផ្សារណាត់នេះក៏មានសកម្មភាព ផ្សេងៗទៀត ដូចជា ការឧទេ្ទសនាម អំពីម្ហូបជាប្រពៃណីប្រចាំតំបន់ និង ការរៀបចំព្រឹត្តិការណ៍ "ម៉ោងសុភមង្គល អាស៊ាន" ជាដើម។

ផ្សារណាត់ផ្សារណាត់ទេសចរណ៍និងសំរាកលំហែកាយលើកទី២៤នេះបានទាក់ទាញភ្ញៀវចំនួន ១៧.០០០ នាក់។ រីឯស្តង់វៀតណាម បានទាក់ទាញភ្ញៀវជាង ១.០០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ