វៀតណាមទទួលបានជោគជ័យហួសពីការរំពឹងទុកក្នុងព្រឹត្តិការណ៍ Army Games 2019

(VOVWORLD) -  បន្ទាប់ពីរយៈពេល ១៥ ថ្ងៃ នៃ ការប្រ កួតប្រជែងគ្នាយ៉ាងខ្លាំងក្លាក្នុងព្រឹត្តិការណ៍  Army Games 2019 ដោយរុស្ស៊ីនិង ប្រទេសចំនួន ៩ រួមសហការគ្នារៀបចំ នាល្ងាចថ្ងៃទី ១៧ ខែសីហា នៅឧទ្យានយោធា Patriot ជាយក្រុងមូស្គូ បានប្រារព្ធពិធីបិទមហោស្រពយោធា ឆ្នាំ ២០១៩ (Army Games 2019 )។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាមដឹកនាំដោយឧត្តមសេនីយ៍ឯក  Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានចូលរួមព្រឹត្តិការ ណ៍នេះផងដែរ។

វៀតណាមទទួលបានជោគជ័យហួសពីការរំពឹងទុកក្នុងព្រឹត្តិការណ៍ Army Games 2019  - ảnh 1លោកនាយឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស អញ្ជើញអបអរសាទរក្រុមរថក្រោះវៀតណាមដែលបានទទួលចំណាត់ថ្នាក់ខ្ពស់ក្នុងមហោស្រពកីឡាអន្តរជាតិយោធាឆ្នាំ ២០១៩  (រូបថតៈ VOV) 

គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ទទួលជោគជ័យ ដែលអាចនិយាយថា លើសពីការរំពឹងទុកក្នុងព្រឹត្តិការណ៍ Army Games 2019។ ក្នុងចំណោមក្រុមទាំង ៧ ដែលចូលរួមប្រកួតប្រជែង លើវិញ្ញាសាយោធានោ ក្រុមជម្រើសរថក្រោះទទួលបានស្នាដៃខ្ពស់បំផុតជាមួយមេដាយប្រាក់។ ក្រុមផ្សេងទៀត ដូចជា ក្រុមវិស្វកម្ម គីមីវិទ្យានិងក្រុម ជួយសង្គ្រោះ  ថ្វីត្បិតតែបានចូលរួមការប្រកួតជាលើកដំបូងក៏ដោយ ប៉ុន្តែក៏ទទួលបានជោគជ័យដោយដណ្តើមបានមេដាយសំរិទ្ធមកវិញ ដែរ។

ស្នាដៃដែលក្រុមជម្រើសដណ្តើមបាននៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Army Games 2019 បានចូលរួមចំណែកក្នុងការបញ្ជាក់ពីកម្លាំងរបស់កងទ័ពប្រជាជនវៀតណាមលើសង្វៀនយោធាអន្តរជាតិ។ នោះមិនត្រឹមតែជាកម្លាំងនៃការប្រកួតប្រជែងនៅលើសង្វៀនប៉ុណ្ណោះទេ ថែមទាំង ជាកម្លាំងនៃឆន្ទៈនិងស្មារតីនៃការប្រកួតអស់ពីសមត្ថភាពដើម្បីកិត្តយសរបស់ប្រទេសជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ