វៀតណាមទទួលស្គាល់ករណីពីរទៀតដែលវិជ្ជមានជាមួយនឹងវីរុសកូរ៉ូណាថ្មី

(VOVWORLD) -  យោងតាមប្រភពព័ត៌មានពីក្រសួងសុខា ភិបាលនៅថ្ងៃទី ៦ ខែកុម្ភៈថា វៀតណាមបានទទួលស្គាល់ករណីពីរទៀតដែលវិជ្ជមាននឹងវីរុសកូរ៉ូណាថ្មី (nCoV) ដែលនាំអោយចំនួនអ្នកឆ្លង nCoV សរុបនៅទូទាំងប្រទេសវៀតណាមកើនឡើងដល់ ១២ ករណី។

វៀតណាមទទួលស្គាល់ករណីពីរទៀតដែលវិជ្ជមានជាមួយនឹងវីរុសកូរ៉ូណាថ្មី - ảnh 1 អ្នកជំងឺសង្ស័យផ្ទុកវីរុសកូរ៉ូណានៅខេត្ត  Vinh Phuc បានដាក់នៅដាច់ដោយឡែក

អ្នកជម្ងឺទាំងពីរនាក់នេះជាម្តាយបង្កើតនិងជាប្អូនស្រីបង្កើតរបស់អ្នកជម្ងឺឈ្មោះ N.T.D ជាជនវៀតណាមមួយក្នុងចំណោមជនជាតិវៀត ណាម ៧ នាក់ ដែលត្រូវបានក្រុមហ៊ុនចំកាត់ Nihon Plast របស់ជប៉ុន បញ្ចូនទៅចិនចូលរួមវគ្គបណ្តុះបណ្តាលនៅ ក្រុង Wuhan ខេត្ត Hubei ហើយបានវិល ត្រឡប់មកវៀតណាមវិញ កាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០។ មូលហេតុនៃការឆ្លងគឺមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ N.T.D។ បច្ចុប្បន្ននេះ សុខភាពរបស់អ្នកជំងឺទាំងពីរនាក់នេះនៅធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ