វៀតណាមធ្វើការវះកាត់ ប្តូរថ្លើមនិងក្រលៀនប្រកបដោយជោគជ័យ

(VOVWORLD) -លើសពីនេះទៅទៀត មន្ទីរពេទ្យមិត្តភាពវៀតណាម អាល្លឺម៉ង់ក៏បានធ្វើការវះកាត់ប្ដូរសួត ប្តូរបេះដូង និងប្តូរក្រលៀនជូនអ្នកជំងឺដទៃទៀត។
វៀតណាមធ្វើការវះកាត់ ប្តូរថ្លើមនិងក្រលៀនប្រកបដោយជោគជ័យ - ảnh 1វៀតណាមធ្វើការវះកាត់ ប្តូរថ្លើមនិងក្រលៀនប្រកបដោយជោគជ័យ (រូបថត៖ BVCC )

មន្ទីរពេទ្យមិត្តភាពវៀតណាម អាល្លឺម៉ង់នៅទីក្រុងហាណូយ បានធ្វើការវះកាត់ប្តូរថ្លើមផង និងក្រលៀនផងប្រកបដោយជោគជ័យជូនអ្នកជម្ងឺជាលើកដំបូង ពីប្រភពសរីរាង្គនៃមនុស្ស ដែលបានស្លាប់ខួរក្បាល។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យក៏បានធ្វើការប្ដូរសួតប្រកបដោយជោគជ័យជូនអ្នក ជំងឺដែលមានជំងឺខ្សោយបេះដូង។ វេជ្ជបណ្ឌិតរាប់រយនាក់បានរួមសហការគ្នាក្នុងការវះកាត់ដ៏ពិបាកទាំងពីរនេះ។

លើសពីនេះទៅទៀត មន្ទីរពេទ្យមិត្តភាពវៀតណាម អាល្លឺម៉ង់ក៏បានធ្វើការវះកាត់ប្ដូរសួត ប្តូរបេះដូង និងប្តូរក្រលៀនជូនអ្នកជំងឺដទៃទៀត។

សូមបញ្ជាក់ថា ថ្លើម បេះដូង និងក្រលៀនទាំងនេះ ត្រូវបានយុវជនមួយរូប ដែលមានអាយុ ១៩ ឆ្នាំ មកពីខេត្ត Bac Giang បរិច្ចាកសរីរាង្គ ដោយសាររងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យស្លាប់ខួរក្បាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ