វៀតណាមធ្វើជាសហប្រធានរៀបចំកិច្ចពិភាក្សាស្តីពីការការពារធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) - ព្រឹត្តិការណ៍នេះគឺជាស្ថិតក្នុងសប្តាហ៍អង្គការសហប្រជាជាតិសម្រាប់កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា។

វៀតណាមធ្វើជាសហប្រធានរៀបចំកិច្ចពិភាក្សាស្តីពីការការពារធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងជម្លោះប្រដាប់អាវុធ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang បានចូលរួមក្នុងកិច្ចពិភាក្សា (រូបថត៖ VOV)

នាថ្ងៃទី ២៤ ឧសភា បេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ រួមជាមួយបេសកកម្មស្វីស សេណេហ្គាល់ ស្លូវេនី មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF); គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងអង្គការដើម្បីសន្តិភាព (PAX) បានសហការរៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ ក្រោមប្រធាន បទ “ការពារធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងជម្លោះប្រដាប់អាវុធ”។ ព្រឹត្តិការណ៍នេះគឺជាស្ថិតក្នុងសប្តាហ៍អង្គការសហប្រជាជាតិសម្រាប់កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមទទួលស្គាល់សន្តិសុខទឹកជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងសហគមន៍ទាំងអស់; ព្រមទាំងបានសម្តែងការព្រួយបារម្ភអំពីផលវិបាកមនុស្សធម៌ និងការលំបាកដែលបណ្តាលមកពីការបំផ្លិចបំផ្លាញធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងជម្លោះប្រដាប់អាវុធនៅកន្លែងជាច្រើន រួមទាំងតំបន់អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការយល់ដឹង និងជំរុញការអនុវត្តកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌អន្តរជាតិ; ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខឱ្យពិភាក្សាដើម្បីដាក់ចេញដំណោះស្រាយជាក់ស្តែងបន្ថែមទៀតសម្រាប់ដោះស្រាយបញ្ហាប្រឈមនៃអសន្តិសុខទឹកក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។

ក៏នៅក្នុងកិច្ចពិភាក្សានេះដែរ គណៈប្រតិភូមកពីប្រទេស និងអង្គការជាច្រើនបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយលេខ ២៥៧៣ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខ ដែលវៀតណាមធ្វើជាប្រធាន ដោយស្នើឱ្យការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ