វៀតណាមនិង EU រួមគ្នាខិតខំប្រឹងប្រែងខ្ពស់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

(VOVWORLD) - តំណាងជាន់ខ្ពស់ EU លោកស្រី Malmstrom បានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នទាក់ទិននានារបស់វៀត ណាមក្នុងការអនុម័តលើអនុសញ្ញាលេខ៩៨របស់អង្គការពលកម្មអន្តរជាតិ (ILO) ក៏ដូចជាកម្មវិធីតាក់តែងច្បាប់ ធ្វើវិសោធនកម្មនូវច្បាប់ពលកម្មផងដែរ។
វៀតណាមនិង EU រួមគ្នាខិតខំប្រឹងប្រែងខ្ពស់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1 រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ថ្លែងនៅជំនួបធ្វើការ (រូបថត៖ TTXVN)

នាថ្ងៃទី១៩ ខែមិថុនា នៅរាជធានីព្រុចសែល ប្រទេសបែលហ្ស៊ិក រដ្ឋមន្រ្តី ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជួបធ្វើការជា មួយតំណាងជាន់ខ្ពស់ទទួលបន្ទុកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom និងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ចនិងការងារ បែលហ្ស៊ិកលោក Kris Peeters ដើម្បីពិភាក្សាអំពីទំនាក់ទំនងសហប្រតិបតិ្តការ សេដ្ឋកិច្ចពាណិជ្ជកម្មក៏ដូចជាការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ផងដែរ។

        តំណាងជាន់ខ្ពស់ EU លោកស្រី Malmstrom បានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នទាក់ទិននានារបស់វៀត ណាមក្នុងការអនុម័តលើអនុសញ្ញាលេខ៩៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) ក៏ដូចជាកម្មវិធីតាក់តែងច្បាប់ ធ្វើវិសោធនកម្មនូវច្បាប់ពលកម្មផងដែរ។ បណ្ដា សមាជិក EU សុទ្ធតែសម្ដែងនូវគោលបំណងចង់ជំរុញថែមទៀតនូវកិច្ចសហប្រតិ បតិ្តការជាមួយវៀតណាម ដែលក្នុងនោះមានការចុះហត្ថលេខាលើ EVFTA និង កិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) ក្នុងរយៈពេលខ្លីបំផុត។ នាបច្ចុប្បន្ន វៀត ណាមនិងប្រទេស EU នានាកំពុងធ្វើការយ៉ាងសកម្មដើម្បីសម្រេចរួចរាល់ បែបបទចុងក្រោយសម្រាប់ការចុះហត្ថលេខាលើ EVFTA ដែលគ្រោងនឹងប្រព្រឹត្ត ទៅនាចុងខែមិថុនានៅរដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ