វៀតណាមនិង ប៊ុលហ្គារី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិង ប៊ុលហ្គារី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាមនិង ប៊ុលហ្គារី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ(TTXVN)

(VOV)_នាថ្ងៃទី ៧ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានធ្វើអធិបតីពិធីទទួល នាយករដ្ឋមន្ត្រី ប៊ុលហ្គារីលោក Plamen Vasilev Oesharski និងលោកជំទាវដែលមកបំពេញទស្សនកិច្ចជាផ្លូវ​ការ​នៅវៀតណាម។ នៅក្នុងជំនួប សន្ទនា បន្តាប់ពីពិធីទទួល នាយករដ្ឋមន្ត្រី ​Nguyen Tan Dung បានថ្លែងអំណរគុន ជាថ្មីម្ដងទៀត ចំពោះការជួយ​ឧបត្ថម្ភ​ដ៏ធំធេង និងថ្លៃថ្នូរដែលប្រជាជន ប៊ុលហ្គារីបាន
លៃទុកសំរាប់​វៀត​ណាម។​ លោកនាយករដ្ឋមន្ត្រី ​ Plamen Vasilev Oesharski បានអះ
អាងថា៖​វៀតណាមជាដៃគូរយុទ្ធសាស្ត្ររបស់ ប៊ុលហ្គារី នៅតំបន់អាស៊ីអាគ្នេយ៍។​ នៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា នាយករដ្ឋមន្ត្រីវៀតណាម លោក
 Nguyen Tan Dung បានអះអាងថា៖

          “ លោក នាយករដ្ឋមន្ត្រី Plamen Vasilev Oesharski  និង​ខ្ញុំបានឯកភាពអំពី
ពង្រឹងនិង ពង្រីកការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិ
ការលើវិស័យ៖​សេដ្ឋកិច្ច អប់រំ បណ្ដុះបណ្ដាល វប្បធម៌​ទេសចរណ៍ ការពារប្រទេស 
និងសន្ដិសុខ។ ខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី និងលើកកំពស់ ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការ​វិនិយោគ បង្កលក្ខណះងាយស្រួលសំរាប់វិនិ យោគិន អង្គភាពអាជីវកម្មនៃ​ប្រទេសទាំងពីរ ស្វែងរកទីផ្សារនិងតភ្ជាប់ជាមយយ
គ្នា…។ល។”

          បញ្ចប់ជំនួបសន្ទនា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាក្សិលសាក្សី​ពិធីចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាលើវិស័យមួយចំនួនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ