វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គ
មេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូយោធាកងទ័ពប្រជាជនវៀត
 ណាមដឹកនាំដោយឧត្តមសេនីយ៍ទោ  Phan Van Giang អគ្គសេនាធិការនិងជារដ្ឋ
មន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ
 ជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២០មិនា។

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1
ពិធី​កាត់ខ្សែបូរណ៍បើកឲ្យដំណើរ ការអគារការិយាល័យអគ្គបញ្ជាការដ្ឋានកងយោធពលខែមរភូមិន្ទ (រូបថតៈ TTXVN)


        នាព្រឹកថ្ងៃទី១៨មិនា នៅរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ លោក Phan Van
Giang បានអញ្ជើញជួបចរចារជាមួយនាយឧត្តមសេនីយ៍ ប៉ុលសារឿន។

        នៅក្នុងកិច្ចចរចារនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ
 ប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព
 ថា នាពេលខាងមុខ នឹងបន្តអនុវត្តពេញលេញតាមខ្លឹមសារនៃកិច្ច សហប្រតិបត្តិការ
 ជាន់ខ្ពស់ទ្វេភាគី។ បន្ទាប់មក ភាគីទាំងពីរបានអញ្ជើញកាត់ខ្សែបូរណ៍បើកឲ្យដំណើរ
 ការអគារការិយាល័យអគ្គបញ្ជាការដ្ឋានកងយោធពលខែមរភូមិន្ទ ដែលជាសំណង់
ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបបត្តិការរវាងប្រទេសទាំងពីរ។

        មុននោះនាថ្ងៃទី១៧មិនា ឧត្តមសេនីយ៍ទោ លោក Phan Van Giang បានអញ្ជើញ
ទៅជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន និង ឧបនាយក
រដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ