វៀតណាមនិងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់

(VOVWORLD) - ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោកស្រីម៉ែន សំអន បានចែករំលែកការពេញចិត្តចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះ នៃទំនាក់ទំនងមិត្តភាពជាអ្នកភូមិផងរបងជាមួយគ្នា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត ណាម និងកម្ពុជា ជាពិសេសភាគីទាំងពីរបានរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់។
វៀតណាមនិងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai  និងឧបនាយករដ្ឋមន្ត្រី លោក ជំទាវម៉ែន សំអន (រូបថត៖ Pham Kien/TTXVN)

នាព្រឹកថ្ងៃទី២៤ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន បានចែករំលែកការពេញចិត្តចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះ នៃទំនាក់ទំនងមិត្តភាពជាអ្នកភូមិផងរបងជាមួយគ្នា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា ជាពិសេសភាគីទាំងពីរបានរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់។ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបឯកភាពថា ភាគីទាំងពីរគួរតែសម្របសម្រួល ជំរុញ និងអនុវត្តន៍ឱ្យបានល្អនូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២”; លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។

វៀតណាមនិងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី លោកជំទាវ  ម៉ែន សំអន (រូបថត៖ Pham Kien/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន ក៏អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung រួមទាំងជួបសំណេះសំណាលជាមួយប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ