វៀតណាមនឹងក្លាយទៅជាជ្រលងភ្នំ Silicon នៃតំបន់អាស៊ីអាគ្នេយ៍

វៀតណាមនឹងក្លាយទៅជាជ្រលងភ្នំ Silicon នៃតំបន់អាស៊ីអាគ្នេយ៍ - ảnh 1
រូបសណ្ឋានជ្រលងភ្នំ Silicon នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម

(VOVworld) - ទស្សនាវដ្ដីបច្ចេកទេសរបស់អាមេរិកចេញផ្សាយច្បាប់នាថ្ងៃទី៣
កញ្ញាមានអត្ថបទវិភាគ ដែលលើកច្បាស់នូវការផ្ទុះឡើងបចេ្ចកវិទ្យាព័ត៌មាននៅ
វៀតណាម ហើយចាត់ទុកថា វៀតណាមអាចក្លាយទៅជាជ្រលងភ្នំ Silicon នៃតំបន់
អាស៊ីអាគ្នេយ៍។តាមអត្ថបទនេះថា មុននេះ១៥ឆ្នាំ ការរកឃើញបាននូវក្រុមហ៊ុន
បច្ចេកវិទ្យាព័ត៌មានមួយនៅវៀតណាមគឺលំបាក់ណាស់ ប៉ុន្តែនាបច្ចុប្បន្នមានអង្គ
ភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មានជិត១៥ពាន់។រដ្ឋាភិបាលវៀតណាមចាត់ទុកផ្នែក
បច្ចេកវិទ្យាខ្ពស់ជាសសរស្នូលមួយក្នុងចំណោមសសរស្នូលជំរុញកំណើនសេដ្ឋ
កិច្ចនៃប្រទេសជាតិ។វៀតណាមមានចំនួនប្រជាជនជាង៩០លាននាក់ ក្នុងនោះ
បរិមាណវិស្វករ អាជីវករវ័យក្មេង និស្សិតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រការនេះនឹងជាកម្លាំងចលករដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការផ្លាស់ប្ដូរថ្មី
បច្ចេកវិទ្យានៃប្រទេសជាតិ។ក៏តាមអត្ថបទនេះដែរថា នាខែតុលាខាងមុខនេះ
នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមនឹងប្រព្រឹត្តទៅសន្និសីទបច្ចេកវិទ្យា
ព័ត៌មានវៀតណាមដោយមានការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៣០០
នៅក្នុងនិងក្រៅប្រទេស។នេះជាឱកាសដើម្បីផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់វៀត
ណាមបង្ហាញខ្លួនជាមួយពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ