វៀតណាមនិងគុយបាជួបសន្ទនអំពីគោលនយោបាយការពារជាតិ

វៀតណាមនិងគុយបាជួបសន្ទនអំពីគោលនយោបាយការពារជាតិ - ảnh 1
វៀតណាមនិងគុយបាជួបសន្ទនអំពីគោលនយោបាយការពារជាតិ

(VOVworld)-នាថ្ងៃទី២១កក្កដា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម
ដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh និងគណៈប្រតិភូក្រសួងនៃ
បណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា (MINFAR ) ដឹកនាំដោយឧត្តម​
សេនីយ៍ឯក Leopoldo Cintra Frias បានអនុវត្តជំនួបសន្ទនាស្តីពីគោលនយោ​
បាយការពារជាតិ រវាងប្រទេសទាំងពីរនៅរដ្ឋធានីឡាហាវ៉ាន់។

        នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការសប្បាយរីករាយចំពោះលទ្ធ
 ផលសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងទៅ ព្រមទាំងឯកភាព
ជម្រុញកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។
នៅទីនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានអះអាងសារជាថ្មីថា
វៀតណាមជានិច្ចកាលមានបំណងបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពយ៉ាង
ល្អ​ប្រសើរ ស្មោះត្រង់ និងថ្លៃថ្លាររវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក
 និងរវាង បក្ស រដ្ឋនិងប្រជាជនវៀតណាម-គុយបានិយាយរួម។​រីឯខ្លួនវិញ ឧត្តម
 សេនីយ៍ឯក លោក Leopoldo Cintra បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើ
ទំនាក់ ទំនងមិត្តភាពជាមួយវៀតណាម នោះជាគោលនយោបាយមុនក៏ដូចជា
ក្រោយរបស់គុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ