វៀតណាមនិងគុយបាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសសេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋវៀតណាម ជួយឧបត្ថម្ភអង្ករចំនួន ៥ ០០០តោន ជូនប្រជាជនគុយបា។
វៀតណាមនិងគុយបាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទូលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz

នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទូលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលគុយបាអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២។ នៅក្នុងកិច្ចពិភាក្សាការងារបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកបទពិសោធន៍អំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការកសាងសង្គមនិយមនៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពគ្នាលើវិធានការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នេសាទ សន្តិសុខស្បៀងអាហារ ការថែទាំសុខភាព ថ្នាំឱសថ ថាមពល វប្បធម៌ ទេសចរណ៍  និងបានឯកភាពលើមធ្យោបាយរក្សាស្ថិរភាពទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងជួយសម្រួលដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងការផ្លាស់ប្តូរបទពិសោធន៍លើគោលការណ៍ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្មស៊ីជម្រៅ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោក។

ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាភាគីទាំងពីរបានឯកភាពបន្តពិគ្រោះយោបល់ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។ វៀតណាមអះអាងពីជំហរឥតងាករេរបស់ខ្លួន ដោយសំណូមពរឲ្យដកការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាឯកតោភាគីប្រឆាំងគុយបា។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសសេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋវៀតណាម ជួយឧបត្ថម្ភអង្ករចំនួន ៥ ០០០តោន ជូនប្រជាជនគុយបា ដើម្បីរួមចំណែកជំនះពុះពារលើការលំបាកសេដ្ឋកិច្ចសង្គមនាពេលថ្មីៗនេះ។បន្ទាប់ពីជំនួបពិភាក្សា ថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ