វៀតណាមនិងចិនបង្កើនការយល់ដឹងនិងការជឿជាក់នយោបាយរួមចំណែកលើកកំពស់ប្រសិទ្ធភាពសកម្មភាពនីតិបញ្ញត្តិ

វៀតណាមនិងចិនបង្កើនការយល់ដឹងនិងការជឿជាក់នយោបាយរួមចំណែកលើកកំពស់ប្រសិទ្ធភាពសកម្មភាពនីតិបញ្ញត្តិ - ảnh 1
គណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋចិន ដឹកនាំដោយប្រធានគណៈកម្មា ធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang

(VOVworld)-នារសៀលថ្ងៃទី៨វិច្ឆិកានៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម
 លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីពីធីទទួលស្វាគមន៍ជា
ផ្លូវការគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋចិន ដឹកនាំដោយប្រធានគណៈកម្មា
ធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang
ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។​បន្ទាប់ពីពិធីទទួលស្វាគម
 ន៍មក ភាគីទាំងពីរបានចាប់ផ្តើមកិច្ចចរចារ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា ដំណើរទស្សនកិច្ចវៀតណាម
លើកនេះរបស់ ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំង
ប្រទេសចិន លោក Zhang Dejiang នឹងរួមចំណែកទៅក្នុងការរក្សានិងជម្រុញ
ទំនាក់ទំនងមិត្តភាពប្រពៃណី នាំទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើ
គ្រប់ វិស័យវៀតណាម-ចិនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងជម្រុញ
យ៉ាងខ្លាំង ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស
ទាំងពីរនាពេល​ខាងមុខ។ ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Kim Ngan
បានស្នើឲ្យភាគី ទាំងពីរប្រតិបត្តិត្រឹមត្រូវនូវមនសិការរួមរបស់ថ្នាក់ដឹកនាំជាន់
ខ្ពស់នៃប្រទេសទាំង ពីរ ជាពិសេសគឺ “កិច្ចព្រមព្រៀងស្តីពីគោលការជាសារវ័ន្ត
បញ្ជាណែនាំដោះស្រាយ បញ្ហាលើសមុទ្រ”។វៀតណាមមានបំណងបន្តរួមជាមួយ
ចិននិងប្រទេសអាស៊ាន ទាំងអស់ អនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធិភាព
នូវសេចក្តីថ្លែងការណ៍ស្តី ពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)
និងឈានទៅជម្រុញការ កសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាង
កើត(COC)យ៉ាងឆាប់ៗ។

       នាយប់ថ្ងៃដដែលប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
 បានអញ្ជើញជាអធិបតីពិធីជប់លៀងដ៏មហោឡារិក ប្រធានគណៈកម្មាធិការ
អចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន  លោក Zhang Dejiangនិង
គណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ