វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស

(VOVWORLD) - នារសៀលថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឧត្តសេនីឯក Phan Van Giang បាន
ជួបសន្ទនាជាមួយសេនាធិការកំលាំងស្វ័យការពារដីគោកជប៉ុន នាយឧត្តសេនីយ៍ Yamazaki Koji ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស - ảnh 1 វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស

(VOVworld) – នារសៀលថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឧត្តសេនីឯក Phan Van Giang បានជួបសន្ទនាជាមួយសេនាធិការកំលាំងស្វ័យការពារដីគោកជប៉ុន នាយឧត្តសេនីយ៍ Yamazaki Koji ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបធ្វើការ ឧត្តសេនីយ៍ឯក Phan Van Giang បានអះអាងថា៖ នារយៈពេលកន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងប្រទេសទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ក្នុងនោះ មានកិច្ចសហប្រតិបត្តិការរវាងកំលាំងថ្មើរជើងនៃប្រទេសទាំងពីរ ដែលរួមចំណែកសំខាន់ក្នុងការបង្កើនទំនាក់ទំនងមិត្ត ភាពរវាងវៀតណាមនិងជប៉ុន។ មុននេះ អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តសេនីយ៍ទោ Pham Hong Huong បានជួបចរចាជាមួយនាយឧត្តសេនីយ៍ Yamazaki Koji ផងដែរ។ ក្នុងការចរចា ភាគីទាំងពីរបានវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ កំណត់ ខ្លឹមសារសហប្រតិបត្តិការរវាងកងទ័ពថ្មើរជើងវៀតណាមនិងជប៉ុន ជាពិសេសលើវិស័យរក្សា សន្តិភាព អ.ស.ប.  ជួយឧបត្ថម្ភសមត្ថភាពជួយសង្គ្រោះមនុស្សធម៌ ។ល។៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ